• 2019-11-20 03:24:38
  • សេដ្ឋកិច្ច

កាន់តែស្រួលហើយ! ABA សាខា​ទឹកថ្លា ថែម​ទាំង​គ្រឿង​បរិក្ខារថ្មី ថែមទាំង​ម៉ោង​បម្រើ​អតិថិជន

  • 2019-11-20 03:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA បានពង្រីកប្រតិបត្តិការនៅសាខាទឹកថ្លា ជាមួយការបន្ថែមគ្រឿងបរិក្ខារ និងម៉ោងបម្រើសេវា ១២ ម៉ោងក្នុងមួយថ្ងៃ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការសេវាធនាគារ ABA ក្នុងតំបន់នេះ។

លោក Proeung Rithy នាយកសាខាទឹកថ្លា បានលើកឡើងថា៖ “ចំនួនអតិថិជនប្រចាំសាខារបស់យើង មានការកើនឡើងច្រើន ហើយមានប្រតិបត្តិការរាប់រយពាន់ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីកំណើន និងការរង់ចាំប្រើប្រាស់សេវាកម្មច្រើនបែបនេះ ទើបយើងធ្វើការកែសម្រួល បន្ថែមគ្រឿងបរិក្ខារបម្រើសេវា ក៏ដូចជាដាក់បុគ្គលិកបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ ខណៈគុណភាពសេវាកម្មនៅតែរក្សាឲ្យបានល្អ និងមានស្តង់ដារដដែល។ យើងពិតជារីករាយណាស់ ដែលឥឡូវនេះ យើងអាចផ្តល់សេវាកម្ម ជូនដល់អតិថិជនបានយ៉ាងងាយស្រួលថែមមួយកំរិតទៀត”។

ជាមួយនឹងការបន្ថែមបេឡាករ និងបុគ្គលិកបម្រើអតិថិជន ម៉ាស៊ីនដក/ដាក់ប្រាក់ ក៏ដូចជាម៉ោងបម្រើសេវាចាប់ពី ៨ព្រឹក ដល់ ៨យប់ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ធ្វើឲ្យសាខាទឹកថ្លាត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់សេវាបានគ្រប់គ្រាន់ជូនដល់អតិថិជនទៅតាមតម្រូវការរបស់ពួកគាត់។

សាខាទឹកថ្លា មានទីតាំងស្ថិតនៅអគារ #A39-A41 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដើម្បីទាក់ទងសាខានេះ សូមទូរស័ព្ទមក 098 203 849៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់