• 2019-11-25 04:20:00
  • សេដ្ឋកិច្ច

អ្នក​ណា​ថា​មនុស្ស​ប្រុស​អត់​ចូលចិត្ត​ទិញ​ឥវ៉ាន់ បុរស​កូរ៉េ​ជះ​លុយ​ទិញ​ទំនិញ​មួយ​ឆ្នាំ​ជិត​១០​ម៉ឺនដុល្លារ

  • 2019-11-25 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​ទំនិញ​ធំបំផុត​របស់​ប្រទេស​កូ​រ៉េ​បាន​ធ្វើ​កម្មវិធី​ជប់​លៀង​សម្រាប់​អតិថិជន​ដែល​បាន​ចាយ​លុយ​នៅ​ទី​នេះ​ជិត​១០​ម៉ឺន​ដុល្លារ ដោយ​ក្នុង​នោះ​មាន​អតិថិជន​ប្រុស​ជាង​២០០​នាក់។

រូបតំំណាង

មុន​នេះ​បន្តិច មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Lotte Department Store របស់​កូរ៉េ ទើប​តែ​ប្រព្រឹត្ត​កម្មវិធី​ថ្លែង​អំណរគុណ​ដល់​អតិថិជន​លំដាប់​កំពូល​របស់​ខ្លួន។ យោង​តាម​បណ្ដាញ​ព័ត៌មាន The Korea Herald មាន​តែ​អតិថិជន​ដែល​ទិញ​ឥវ៉ាន់​អស់​ជាង​១០០​លាន​វ៉ុន​នៅ​ផ្សារ​នោះ​ប៉ុណ្ណោះ។ ដោយ​នៅ​ក្នុង​នោះ​គឺ​ជាង​ពាក់​កណ្ដាល ពោល​គឺ​ជាង​២០០​នាក់ គឺ​ជា​មនុស្ស​ប្រុស​ទៅ​ហើយ។

រូបតំណាង

តាម​ប្រភព​ដដែរ នៅ​ពេល​នេះ មនុស្ស​ចាប់​ផ្ដើម​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ម៉ាក​សំលៀកបំពាក់​លំដាប់​ខ្ពស់ៗ។ ដោយ​សារ​ហេតុ​នេះ​ហើយ ទើប​ផ្សារ​ទំនើប​មួយ​នេះ​បង្កើត​កម្មវិធី​ជប់​លៀង​នេះ​ឡើង​មក​ដើម្បី​ណែនាំ​ពីស្ទីល​នៃ​ការ​រស់​នៅ​ថ្មី។ គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ធៀប​នឹង​ឆ្នាំ​មុន នៅ​ឆ្នាំ​នេះ​ចំនួន​អតិថិជន​ប្រុស​បាន​កើន​ឡើង​២៥%។

រូបតំណាង

ទោះ​បី​ជា​ចំនួន​ដង ដែល​មនុស្ស​ប្រុស​ទិញ​ទំនិញ​ចូល​ផ្សារ​តិច​ជាង​មុនស្ស​ស្រី​ក៏​ដោយ តែ​នៅ​ពេល​មនុស្ស​ប្រុស​ទិញ​ឥវ៉ាន់​ម្ដង​ៗ នឹង​ទិញ​ច្រើន​ជាង​មនុស្ស​ស្រី​៤​ដង។ រីឯ​អាយុ​​ដែល​អតិថិជន​ប្រុស​ដែល​ហ៊ាន​ចាយ​លុយ​ច្រើន​ៗ​ទិញ​ឥវ៉ាន់​នោះ​គឺ​ពី​២៨​ឆ្នាំ ដល់​៤០​ឆ្នាំ និង​ជា​អ្នក​ដែល​មាន​ចំណួល​ពី​បង្គួរ​ ទៅ​ខ្ពស់៕

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

មតិយោបល់