• 2019-11-27 00:45:00
  • ព័ត៌មាន

រយៈពេល​១ឆ្នាំ​មកនេះ DJ Maily ថែមអាជីពថ្មីរហូត!

  • 2019-11-27 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samai Nemit Recycled Fashion Show ជាកម្មវិធីដើរបង្ហាញម៉ូដ ដែលយកសំណល់ប្លាស្ទិកយក មកច្នៃ​ជាសម្លៀកបំពាក់ឡើងវិញ ក្នុងនោះម៉ាកនាឡិកាដៃ Ice-Watch ក៏​បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីធំផងដែរ។

ដូចដែលធ្លាប់បានដឹងហើយ​ថា Ice-Watch ក៏បានបង្ហាញ Fashion Show ពី Ice-Pearl ដែលធ្វើឡើងពីសំបកខ្យង នៅក្នុងកម្មវិធីនោះផងដែល ប៉ុន្តែអ្វីដែលរឹតតែពិសេសនោះ គឺវត្តមាន Local Brand Ambassador របស់ Ice-Watch គឺ DJ Maily បានបង្ហាញដំណើរនៅលើ Runway ក្នុងនាមជាតារាម៉ូដែល។

DJ Maily បានឲ្យ​ដឹងថា “នេះជាលើកទីមួយហើយ ដែលខ្ញុំ​បាន​ចូលរួមកម្មវីធី fashion show ក្នុងនាមជាតារាបង្ហាញម៉ូត។ នៅពេលដើរនោះ ជើងរបស់ខ្ញុំញ័រអស់ហើយ តែខំព្យាយាមតាំងស្មារតីដើរទៅមុខ (សើច)។ មួយឆ្នាំដែលសហការជាមួយ Ice-Watch ជាការចងចាំមួយដែលមិនអាចបំភ្លេចបាន ព្រោះខ្ញុំបានធ្វើរឿងថ្មីជាច្រើន ដែលវាជាបទពិសោធន៍ថ្មីៗ ទុកអភិវឌ្ឍខ្លួនឯង​នាពេលក្រោយទៀត"។

គួរបញ្ជាក់ផងដែលថា Ice Pearl ជា Collection ថ្មីរបស់ Ice-Watch ដែល DJ Maily បានចូលរួមផ្សព្វផ្សាយ ដែល​បង្ហាញ​ពី​អត្ថន័យ​ការចែករំលែកក្ដីស្រលាញ់ ភាពស្រស់ស្អាតគ្រប់ទីកន្លែង និងអំណោយក្នុងថ្ងៃពិសេស។

បើលោកអ្នកចាប់អារម្មណ៍ Ice-Pearl លោកអ្នកអាចស្វែងរកបានគ្រប់ទីតាំងលក់របស់ Ice-Watch ។

លេខទូរសព្ទ​ទំនាក់ទំនង: 098 85 1000 !!!

ចុចអាន៖ ដឹង​អត្ថន័យIce-Pearl Show ក្នុងកម្មវិធីសម័យនិម្មិត​ Recycled Fashion Show

មតិយោបល់