- 2019-11-29 03:38:51
- ព័ត៌មាន
ចំណេញផ្ទួនៗ ទម្លាប់លាបឡេថែស្បែកខែត្រជាក់ កុំភ្លេចឆ្លៀតថតវីដេអូបង្ហោះដាក់ X-Challenge សប្បាយៗក្រែងឈ្នះរង្វាន់ធំ
- 2019-11-29 03:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញផ្ទួនៗ ទម្លាប់លាបឡេថែស្បែកខែត្រជាក់ កុំភ្លេចឆ្លៀតថតវីដេអូបង្ហោះដាក់ X-Challenge សប្បាយៗក្រែងឈ្នះរង្វាន់ធំ
ចន្លោះមិនឃើញ
ដំណឹងល្អសម្រាប់បងប្អូនដែលតែងតែប្រើ Vaseline ទាំងអស់ ឥលូវនេះក្រុមហ៊ុនយូនីលីវើ ដែលជាម្ចាស់ផលិតផល Vaseline បានប្រកាសក្តៅៗ ពីការប្រកួត Xchallenge លេងកម្សាន្តសម្រាប់ឱកាសចុងឆ្នាំនេះ ដែលនឹងផ្តល់ជូននូវភាពរំភើបរីករាយដល់អ្នកប្រើ Vaseline Instant Fair រូបមន្តថ្មី និងរង្វាន់ពិសេសៗជាច្រើន។
ធានាថាសប្បាយប្លែក ហើយចំណេញទៀត គឺត្រង់ថាបានលាបឡេថែស្បែកឲ្យស្អាតមានសុខភាពល្អ ក្នុងរដូវធ្លាក់ខ្យល់ហើយ ថែមទាំងអាចថតវីដេអូលេងបែបសប្បាយៗ ដាក់ដៃខ្វែងគ្នាដើម្បីដូចតារាចម្រៀង ឱក សុគន្ធកញ្ញា រួចអាចមានឱកាសឈ្នះរង្វាន់ឡូយៗ ដូចជារង្វាន់លេខ ១ គឺទូរសព្ទ Hauwei Mate 30 Pro និងបាន Vaseline Instant Fair លាបពេញ ១ឆ្នាំ និងអាចក្លាយជាតារា Influencer ឲ្យVaseline ថែមទៀត ។ នេះបើតាមការប្រកាសក្នុងផេកផ្លូវការរបស់ Vaseline Cambodia បង្ហោះកាលពីថ្មីៗនេះ។
ការប្រកួតប្រជែង X-Challenge នេះចាប់ផ្តើមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩។
ពិសេសដល់ម្ល៉ឹងចាំអង្កាល់ តោះ! ចូលរួមលេងទាំងអស់គ្នា អ្នកគ្រាន់តែអនុវត្តន៍តាម លក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
1- ថត វីដេអូខ្លី ដែលមានរយៈពេលតិចជាង ១នាទី ឬ ៦០ វិនាទី និងណែនាំពីផលិតផល Vaseline Instant Fair
2- លាប Vaseline Instant Fair នៅលើដៃម្ខាង ហើយប្រៀបធៀបដៃទាំងពីរដោយធ្វើជាសញ្ញា X ដើម្បីឲ្យបានដឹងថាស្បែករបស់អ្នកខុសគ្នាយ៉ាងណា
3- ប្រាកដថាត្រូវមានសរសេរ #Xchallenge #Vaseline #InstantFair #HealthyWhite នៅលើ Caption របស់អ្នក
៤- Nominate ឬ Mention មិត្តភក្តិរបស់អ្នកឲ្យបាន ១០ នាក់។
រង្វាន់ធំ មាន ៣ ដូចជា ៖
អ្នកឈ្នះរង្វាន់ទី ១ នឹងទទួលបានទូរស័ព្ទ Huawei Mate30 Pro មួយគ្រឿង ជាមួយផលិតផល Vaseline ប្រើពេញ 1ឆ្នាំ និងមានឱកាសក្លាយជាអ្នកតំណាង (Influencer) ឲ្យ Vaseline ដោយផ្អែកលើចំនួន Likes + Shares + Comments ច្រើនជាងគេ ព្រមទាំងធ្វើតាមការណែនាំ ។ សម្រាប់អ្នកឈ្នះរង្វាន់ទី២ និងទី៣ នឹងទទួលបានផលិតផល Vaseline ប្រើពេញ ១ឆ្នាំ និងមានឱកាសក្លាយជាអ្នកតំណាង (Influencer) ឲ្យ Vaseline ផងដែរ។
របៀបជ្រើសរើសអ្នកឈ្នះ ៖
ផេក Vaseline Cambodia នឹងផុសបេក្ខជនឆ្នើមប្រចាំសប្តាហ៍ ដែលធ្វើបានល្អបំផុតនៅលើផុសរបស់ពួកគេមាន (Like + Share + Comment) ច្រើន ហើយបានអនុវត្តន៍តាមការណែនាំត្រឹមត្រូវ។
ដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់ សេរ៉ូមថែបំប៉នស្បែក Vaseline Instant Fair រូបមន្តជំនាន់ថ្មីកាន់តែប្រសើរជាងមុន សម្បូរដោយវីតាមីន B3 និង Micro-Droplet ពី Vaseline Jelly នឹងផ្តល់សំណើមបានច្រើនបំផុត អាចជួយលុបបំបាត់ស្នាមអុចខ្មៅ និងជួយឲ្យស្បែកស ភ្លឺថ្លាជាងមុនដល់ទៅ 4ដងភ្លាមៗ ប្រកបដោយសុខភាពល្អ ។ សាច់សេរ៉ូមងាយជ្រាបចូលទៅក្នុងស្បែកជួយថែរក្សាស្បែកពីខាងក្នុង ដោយមិនជាប់ស្អិត។ ប្រើតែ ២សប្តាហ៍ប៉ុណ្ណោះអាចឃើញប្រសិទ្ធភាពហើយ។ ចង់ដឹងល្អដូចរៀបរាប់អត់ ? សូមសាកល្បងប្រើដោយខ្លួនឯង ហើយកុំភ្លេចចូលរួម [X Challenge] ឥលូវនេះ ធានាថាបានស្បែកស្អាតៗ ងាយៗ សប្បាយៗ ហើយបានរង្វាន់ទៀត៕