• 2019-12-02 03:26:32
  • សេដ្ឋកិច្ច

មកដឹងពី​ប្រ​វត្តិពាក្យ​ In God We Trust នៅ​លើ​ក្រ​ដាស​​ប្រាក់​​ដុល្លារអាម៉េរិក​

  • 2019-12-02 03:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ក្រ​ដាស​ប្រាក់​ដុល្លារ​អាម៉េរិក​មាន​សរសេរពាក្យ​ថា​ «In God We Trust» ​ដែល​ពា្យ​នេះ​បាន​ដាក់​លើ​ក្រ​ដាស​ប្រាក់​តាំងពីឆ្នាំ១៨៦៥ ​បើ​ទោះ​ជា​ក្រ​ដាស​ប្រាក់​មុន​ៗមាន​ពាក្យ​ថា «God and our right» ហើយ​កាល​នៅ​ឆ្នាំ១៧៧៦​ មាន​ប្រើ​ពាក្យ​ «Time flies, so mind your business»។

ការ​ដាក់ពាក្យ«In God We Trust» ​​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ខ្លាំង​នៅពេល​នោះ​ថា​តើ​គួរ​តែ​ដាក់​ឬអត់។ អ្វីដែល​កាន់តែ​ច្បាស់​គឺ​នៅ​ឆ្នាំ​១៩០៨ ពាក្យ«In God We Trust» ​​ត្រូវ​បាន​កំណត់​ឲ្យ​ប្រើ​ដោយ​ច្បាប់​នៅ លើ​ក្រ​ដាស​ប្រាក់​តែម្ដង លុះដល់​ឆ្នាំ១៩៥៦​​ប្រ​ធានាធិបតីអាម៉េរិក​លោក​Eisenhower បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ទៀត ដែល​ថា​គ្រប់​ប្រាក់​ដុល្លារ​អាម៉េរិក​ត្រូវ​តែមាន​ពាក្យ​នេះ។

រឿងមួយទៀតទាក់ទង​នឹ​ប្រាក់​ដុល្លារដែរគឺ​វា​ជាសរឿង​កម្រ​ដែល​អ្នក​ចាយ​ប្រាក់​ដុល្លារ​បាន​ឃើញ ឬ​កាន់​ក្រ​ដាស​ប្រាក់​១០០ ០០០​ដុល្លារ ដែល​បាន​បោះពុម្ព​តាំងពី​ឆ្នាំ១៩៣០ ក្នុង​គោល​បំណងប្រើ​ប្រាស់​នៅ​ក្នុង​ធនាគារ​តំណាង​ឲ្យ​តម្លៃ​មាស​ដោយ​ចង់​​លុប​ការ​កាន់​កាប់​មាស​របស់​ឯកជន។ នៅ​ពេលជា​មួយ​គ្នា​នោះដែរ​ក៏មាន​ដែរក្រ​ដាស​ប្រាក់​៥០០​ដុល្លារ ១០០០​ដុល្លារ ៥០០០​ដុល្លារ និង​១០ ០០០​ដុល្លារ ដែល​នៅ​មាន​ប្រើ​ដល់សព្វ​ថ្ងៃ៕

ប្រភព៖ listverse ប្រែសម្រួល​ដោយ៖ ជំនោរ

មតិយោបល់