• 2019-12-03 06:41:07
  • សេដ្ឋកិច្ច

ភ្ញៀវទិញ​សំបុត្រ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ​ធ្លាក់ចុះ​ជាង​១០ភាគរយ​គិតត្រឹម​១១ខែនេះ​

  • 2019-12-03 06:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹះស្ថាន​អង្គរ​ឲ្យដឹងថា​១១​ខែ​ក្នុង​ឆ្នាំ២០១៩នេះ​ចំនួន​ភ្ញៀវ​ទេសចរទិញ​បណ្ណចូលទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ការ​ធ្លាក់ចុះ​ជាង​១០ភាគ​រយ និង​ចំណូល​ក៏​ធ្លាក់ចុះជាង​១០ភាគរយ​ដូចគ្នា​បើ​ធៀប​នឹង​រយៈ​ពេល​១១​ខែ​ កាលពី​ឆ្នាំ​២០១៨។

ក្នុង​សេចក្ដីប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែធ្នូ ​ឆ្នាំ​២០១៩ នេះ ​គ្រឹះស្ថាន​អង្គរ​បញ្ជាក់ថា​ក្នុង​រយៈពេល​១១​ខែ​កន្លង​មក​នេះអ្នកទេសចរ​ទិញ​បណ្ណចូល​រមណីយដ្ឋាន​អង្គរ​មានចំនួន​១ ៩៩៧ ២៦៧ នាក់ ទាប​ជាង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៨​ចំនួន​១៤,០៣​ភាគរយ។ ចំណែក​ចំណូល​បានពី​ការ​លក់​បណ្ណសរុប​វិញ​មានចំនួន​ ៨៩ ៥៥៥ ៤៧៤ ដុល្លារ ទាបជាង​រយៈពេល​ដូច​គ្នា​ក្នង​ឆ្នាំ​២០១៨ ចំនួន​១៤,៣២​ភាគរយ។

សម្រាប់​មួយ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ នេះ​វិញ​ចំនួន​ទេសចរទិញ​បណ្ណចូល​រមណីយដ្ឋាន​អង្គរ​មានចំនួន​១៩៣ ២៦០​នាក់ ថយចុះ​១៧,១០ភាគ​រយ​បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨៕

អត្ថបទ៖ ជំនោរ

មតិយោបល់