• 2019-12-04 09:47:36
  • សេដ្ឋកិច្ច

វីងថែមលុយសុទ្ធមួយពាន់លានរៀលជូនអតិថិជន

  • 2019-12-04 09:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥលូវនេះ កម្មវីធីវីងឈ្នះឥតល្ហែរដូវកាលទី២ កាន់តែអស្ចារ្យនិងសំបើម ចែកលុយសុទ្ធជូនអតិថិជនកម្ពុជាទូទាំងប្រទេសនូវទឹកប្រាក់មួយពាន់លានរៀលទូទាំងប្រទេស។

លក្ខខ័ណ្ឌងាយៗ លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការណាមួយតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬទូទាត់វិក្កយបត្រតាមរយៈភ្នាក់ងារវីង នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់។ ធ្វើប្រតិបត្តិការម្តងទទួលបានឱកាសឈ្នះរង្វាន់ម្តង។ ធ្វើប្រតិបត្តិការកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន។ ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅក្នុងកម្មវីធីវីងឈ្នះឥតល្ហែរដូវកាលទី២។ ជារៀងរាល់ថ្ងៃមានអ្នកឈ្នះរង្វាន់ចំនួន២៥នាក់ត្រូវបានជ្រើរើស ដោយម្នាក់ៗនឹងទទួលបានទឹកប្រាក់១០ម៉ឺនរៀលពីវីង។

គួររំលឹកផងដែរថា វីងឈ្នះឥតល្ហែជាកម្មវិធីវិទ្យុដែលចែករំលែកចំណេះដឹងពីការរៀបចំថវិការអោយមានប្រសិទ្ធភាពសម្រាប់គ្រួសារ ដោយមានការចូលរួមពីវាគ្មិននិងអ្នកជំនាញល្បីៗមានជំនាញនិងបទពិសោធន៍ជាច្រើនឆ្នាំ ដោយផ្សាយចេញតាមវិទ្យុចំនួន៥ផ្សេងគ្នា។

កាលពីឆ្នាំ២០១៩នេះ កម្មវិធីវីងឈ្នះឥតល្ហែ បានចែករង្វាន់ទឹកប្រាក់ចំនួនដប់ម៉ឺនរៀល ជូនដល់អតិថិជនរហូតដល់៣០០០នាក់រួចមកហើយ។

ឈ្នះទាំងលុយ! បានទាំងចំណេះដឹង!

អត្ថបទ៖ វិបុត្រ

មតិយោបល់