• 2019-12-05 08:04:12
  • ព័ត៌មាន

កម្មវិធី ABC Lions of Fashion Bazaar បង្ហាញ​ជូន​ម៉ូដ​សំលៀក​បំពាក់​ដ៏​ស្រស់​ស្អាត និង​ស្នាដៃ​ម៉ូដ​ច្នៃ​ដ៏​ឆ្នើម​

  • 2019-12-05 08:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ច្នៃ​ម៉ូដ និង​អ្នក​បង្ហាញ​ម៉ូដ​ដែល​ឈ្នះ​ក្នុង​កម្មវិធី ABC Lions of Fashion នឹង​ត្រូវបាន​ប្រកាស​ជាន​សាធារណៈ​ក្នុង​អំឡុង​ពេ​ល​ចុង​សប្ដាហ៍​ដែល​មាន​ការចូលរួម​ពី​សំ​ណាក់​តារា​ល្បីៗ ក្នុង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ស្រស់ស្អាត ក្រោម​បរិយាកាស​សប្បាយរីករាយ និង​ការកម្សាន្ត​។

រូប​តំណាង

​នៅ​ថ្ងៃទី ៧-៨ ខែធ្នូ​ខាងមុខ​នេះ កម្មវិធី ABC Lions of Fashion Bazaar នឹង​ប្រារ​ព្ធ​ធ្វើ​ឡើងនៅThe Factory រាជធានី​ភ្នំពេញ​នៅក្នុង​កម្មវិធី​អបអរសាទ​រវិ​ស័​យ​បង្ហាញ​ម៉ូដ​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា​។​ កម្មវិធី​ពិសេស​នេះ​គឺជា​ការងា​ររបស់ ABC Extra Stout ស្វែង​រក​អ្នក​ច្នៃ​ម៉ូដ និង​អ្នក​បង្ហាញ​ម៉ូដ​របស់​កម្ពុជា​នាពេល​អនាគត​។

បេក្ខជន​ជាង ១៣០០ នាក់​បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​កាលពី​ខែឧសភា​កន្លង​មក និង​ត្រូវបាន​ជ​ម្រុះ​មក​ត្រឹមតែ ១០ នាក់​តាម​ផ្នែក​នីមួយៗ​។ អ្នកឈ្នះ​ត្រូវ​បាន​គ្រង​មកុដ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ដ៏​មាន​កិត្យានុភាព នៅ​ថ្ងៃទី ៥ ខែធ្នូ​ខាងមុខ​នេះ​។​នៅ​ក្នុង​កម្មវិធី​ពិសេស​នេះ អ្នក​បង្ហាញ​ម៉ូត​ទាំង ១០ រូប​ចុងក្រោយ​នឹង​ពាក់​ស​ម្លៀ​ក​បំពាក់​ដែល​ច្នៃ​ម៉ូ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ទាំង ១០ រូប​ដែលជា​បេក្ខជនជ័​យ​លា​ភី​។

ពេញ​មួយ​ចុង​សប្តាហ៍ បេក្ខជនជយ​លា​ភី​ទាំងអស់​នឹង​ធ្វើការ​ប្រកួតប្រជែង​ចំ​នួន ៣ លើក ដើម្បី​បញ្ចេញ​ទេពកោសល្យ​របស់​ពួកគេ​ក្នុង​ការធ្វើ​តេស្ត ក៏ដូចជា​ចូលរួម​ក្នុង​ការ​ប្រលង​ថតរូប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​អ្នកចូលរួម​ប្រកួតប្រជែង​និង​អ្នកឈ្នះ​នឹង​នៅ​អម​ជាមួយ​អ្នក​ច្នៃ​ម៉ូត​ឆ្នើម និង​ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​និង​អន្តរជាតិ​ដទៃ​ទៀ​ត​ដើម្បី​ជួប​បេ​ក្ខ​ជន​ជា​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូដ​ទើបតែ​រះ​ដែល​កំពុង​ស្វែងរក​ការ​ប្រឹក្សា​ណែនាំ ។

របៀបវារៈ​នៃ​កម្មវិធី​ពិសេស​នេះ​រួមមា​នឈុត​បង្ហាញ​ម៉ូដ​និង​ស្នាដៃ​ច្នៃ​ម៉ូដ​ដ៏​លេចធ្លោ មាន​ស្តង់​ម៉ាក​សញ្ញា​ល្បីៗ​ក្នុងស្រុក និង​ការផ្តល់​ការកម្សាន្ត​ពី​សំណាក់​តារាច​ម្រៀ​ង​ពេញ​និ​យម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​អ្នកនាង មាស សុខ​សោភា លោក ឆាយ វីរៈ​យុទ្ធ កញ្ញា​រ៉ា​ប៊ី លោក ខេ​ម និង​ក្រុម​រាំ​នារី​ដ៏​ស្រស់ស្អាត OMG​។​តារា​កិ​ត្តិ​យស​នឹង​បង្ហាញ​វត្តមាន​ពេញ​មួយ​ចុង​សប្តាហ៍ ហើយ​សិក្ខាសាលា​ជាច្រើន​នឹង​ប្រារ​ព្ធ​ធ្វើឡើង​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ពេញ​សម្រាប់​អ្នក​ដែល​ចង់​ចាប់យក​អាជីព​នេះ រាប់បញ្ចូល​ទាំង​ជំនាញ​ប៉ាក់ គំនូរ និង​ច្នៃ​ម៉ូត ក្រោម​ការដឹកនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​នេះ​។

រូបតំណាង

​ស្តង់​អាហារ​នឹង​បម្រើ​ជូន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ហើយ​កម្មវិធី​ពិសេស​នេះ​នឹង​មាន​ការ​ចាប់រ​ង្វាន់​ពិសេស​ជាច្រើន​រ​ង្វាន់​។​ ​កាលពី​ខែ​ឧសភា ស្រា​បៀរ ABC Extra Stout បាន​ប្រកាស​ស្វែង​រក​អ្នក​ច្នៃ​ម៉ូដ​និង​អ្នក​បង្ហាញ​ម៉ូដ​វ័យ​ក្មេងដ៏​ឆ្នើម​បំ​ផុត​នៅក្នុង​ប្រទេស​នេះ ដែល​ជា​កម្មវិធី​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។

បន្ទាប់ពី​បាន​ស្វែង​រក​បេក្ខជន​ដែល​មាន​ទេពកោសល្យ​នៅ​ក្នុង​ព្រះរាជាណាចក្រ គណៈកម្មការ​ក្រុម​អ្នក​ជំនាញបាន​កាត់​សេចក្ដី​ជម្រុះ​យក​បេ​ក្ខ​ជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូត​ត្រឹមតែ ១០ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូត​រចនា​ត្រឹមតែ ១០ នាក់ ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា​ស​ម័​យ​ទំ​នើ​ប​។​អ្នក​ច្នៃ​ម៉ូត​បាន​ធ្វើការ​ច្នៃ​រូប​ដ៏​ស្រស់ស្អាត​ចំនួន ៣ ជាមួយ​អ្នក​បង្ហាញ​ម៉ូ​ដែល​បង្អួត​ម៉ូដ​ច្នៃ​ស​ម្លៀ​ក​បំពាក់​ដ៏​ទាន់​ស​ម័​យ​។ នៅក្នុង​កម្មវិធី​រាត្រីសមោសរ នៅ​សាល​កោះ​ពេជ្រ អ្នកឈ្នះ​ជ័យលាភី​ពី​កម្មវិធី ABC Lions of Fashion ត្រូវបាន​ប្រកាស​ឈ្មោះ និង​ប្រគល់រ​ង្វាន់​ដើម្បី​ជួយ​លើកស្ទួយ​អាជីព​របស់​ពួកគេ​នៅ​លើ​ឆាក​អន្តរជាតិ​។

រូប​៖តំណាង

​កម្មវិធី ABC Lions of Fashion ត្រូវបាន​រៀបចំឡើង ដោយ​សហការ​ជាមួយ​សមា​គមរោង​ចក្រ​កាត់​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​លើកកម្ពស់​នូ​វ​ស្តង់ដារ​សមស្រប​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស​ម្លៀ​ក​បំ​ពាក់ ទស្សនា​វ​ដ្តី សូវ​រី​ន ដែល​ជា​ទស្សនា​វ​ដ្តី​ម៉ូដ​ដែលជាប់​ចំ​ណាត់​ថ្នាក់​លេខ​១​នៅ​កម្ពុជា Arise Agency ដែល​ជា​ទីភ្នាក់ងារ​បង្ហាញ​ញ​ញ​ម៉ូដ និង វិទ្យាស្ថាន​ប​ណ្ដុះ​បណ្ដាលវិស័​យ​កាត់ដេរ​នៅ​កម្ពុជា (CGTI), NOMI និង Nata Footwear ។​

​កម្មវិធី ABC Lions of Fashion Bazaar នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៣ រសៀល​រហូតដល់​ម៉ោង​១០ យ​ប់ នៅ​ថ្ងៃ​សៅរ៍​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០១៩ និង​ចាប់ពី​ម៉ោង ១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​១១ យ​ប់ នៅ​ថ្ងៃអាទិត្យ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០១៩ នៅ The Factory រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២​៕ ​ ​ ​ ​

មតិយោបល់