• 2019-12-11 10:47:06
  • សេដ្ឋកិច្ច

ផ្លូវកាត់​សម្រាប់​អ្នក​​នៅ​​កំបូល​ និង​ពោធិ៍សែនជ័យ​ ​ទៅ​ AEON​ 2​ ធ្វើ​រួចរាល់​ ៨០%​ហើយ​

  • 2019-12-11 10:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជួសជុល​ និង​ស្ថាបនា​ផ្លូវ​ ៩២​ ភ្ជាប់​ដល់​ផ្លូវ​ ១០៥K​ នៅ​ពេល​នេះ​សម្រេច​បាន​ប្រហែល​ ៨០%​ ហើយ​ នៅ​សល់​ចម្ងាយ​ ២០០-៣០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​បាន​ធ្វើ​ដំណើរ​ស្រួល​ហើយ។​

ផ្លូវ ៩២កំពុងស្ថាបនា

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា​ ជា​ សុភារុណ​ តំណាង​បុរីភ្នំពេញថ្មី​ លើក​ឡើង​ថា​ នៅ​ពេល​នេះ​ជាង​របស់​បុរី​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ជួសជុល​ក៏​ដូច​ជា​ស្ថាបនា​ផ្លូវ​ ៩២​ នេះ​ឲ្យ​បាន​ឆាប់​រួចរាល់​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ។​ តំណាង​បុរី​ខាង​លើ​នេះ​បន្ត​ទៀត​ថា​ នៅ​ពេល​ដែល​វិស្វករ​ចាក​បេតុង​រួចរាល់​ហើយ​នោះ​ គឺ​មាន​ការ​​ដាំ​ដើមឈើ​អម​ផ្លូវ​ និង​ដាក់​ថ្ម​អម​ទប់​បេតុង​ផ្លូវ​នេះ​ថែម​ទៀត​ផង។​

តំណាងបុរីដែលជាអ្នកស្ថាបនាផ្លូវ
ចំណុចដែលធ្វើរួច

ចំពោះ​ផ្លូវ​ ៩២​ ដែល​កំពុង​ស្ថាបនា​នេះ​ គឺ​មាន​ទទឹង​២០ម៉ែត្រ​ កម្រាស់ ​២តឹក និង​មាន​ដាក់​លូ​ទំហំ​១ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​ថែម​ទៀត​ផង។​ ផ្លូវ​នេះ​គឺ​នៅ​ពី​មុខ​គម្រោង​បុរីភ្នំពេញ​ថ្មី​ អេលីត​ផាក​ទី១​ និង​អេលីតផាក​ទី២​ ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ហើយ​ចំពោះ​ការ​ចំណាយ​លើ​ការ​ស្ថាបនា​នេះ​ប្រហែល​ជិត​ ២លាន​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់