• 2019-12-12 08:30:00
  • ព័ត៌មាន

រកឯណាបាន! ទិញផ្ទះទំនើបអមធម្មជាតិចម្រុះ បញ្ចុះតម្លៃ២០ម៉ឺនដុល្លារ និងសំណាងច្រើនយ៉ាង

  • 2019-12-12 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​ដែល​កំពុង​រក​​ទិញ​ផ្ទះ​ ប្រាកដ​ជា​រំភើប​នឹង​​ការ​ផ្ដល់​ជូន​ពិសេស​ដ៏​អស្ចារ្យ​ ដោយសារ​បុរី ប៉េង ហួត ​បាន​​រៀប​ចំ​កា​ដូ​សំណាង ​៣ យ៉ាង ​ក្នុង​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ ​គម្រោង ​ហ្គេ្រន ​ស្តា​ផ្លា​ទី​នីម ​ដំណាក់​កាល​ទី​២ ​​"​អេ​កូ ​ខល​ឡិក​សិន​" កាល​ពី​ព្រឹក​មិញ​។ គម្រោង​​​ថ្មី​​នេះ​​​មាន​​ទីតាំង​​​នៅ​ផ្នែកខាងក្រោយ​នៃ​បុរី ប៉េងហួត​បឹងស្នោរ លើទំហំដី ប្រមាណ ២២០ហិកតា។​

ការ​ផ្ដល់​ជូន​ធំ​បំ​ផុត​ សំណាង​ទី​១ ​គឺ​​បញ្ចុះ​តម្លៃ​រហូត​ដល់ ​២០​ម៉ឺន​ដុល្លារ ​ដែល​លោក​អ្នក​មិន​នឹក​ស្មាន​ដល់។ ​សំណាង​ទី​២ ​គ្រាន់​តែ​ចូល​រួម​កម្មវិធី នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ ​រួម​មាន​ទូរសព្ទ​ដៃ iPhone 11 Pro Max ​និង​រង្វាន់​ជា​ច្រើន។ ​​ចំពោះ​សំណាង​ទី​៣ ​​លោក​អ្នក​នឹង​ទទួល​បាន​កា​ដូ​ច្រើន​ទៀត​ពី​មហា​ព្រឹត្តិការណ៍​​នេះ​ផ្ទាល់​តែ​ម្ដង។ ​បើ​តាម​ការ​បញ្ជាក់​ពី​អគ្គនាយិកា​ក្រុម​ហ៊ុន ​បុរី ​ប៉េង​ ហួត លោក​ជំ​ទាវ ​ហុង ​ដានី ​ ការ​ផ្ដល់​ជូន​​ពិសេស​នេះ​សម្រាប់​អតិថិជន​ជាវ​ផ្ទះ​ពី​គម្រោង​ហ្រ្គេន ស្តា​ផ្លា​ទី​នីម​វគ្គ​២ អេ​គូ ​ខល​ឡិក​សិន ​ឬ​គម្រោង​ណា​មួយ​របស់​បុរី​ប៉េង ​ហួត ​ដែល​កំណត់​ត្រឹម​៤​ថ្ងៃ​ប៉ុណ្ណោះ ​ចាប់​ពី​ថ្ងៃ​ទី​១២ -​១៥ ​ធ្នូ ​២០១៩​។

លោក​ជំ​ទាវ ​ហុង ​ដានី អគ្គនាយិកា​ក្រុម​ហ៊ុន ​បុរី ​ប៉េង​ ហួត

​ក្រៅ​ពី​ភាព​អស្ចារ្យ​នេះ ​ចំណុច​ពិសេស​គឺ​ ​លំនៅ​ស្ថាន​ក្នុង​គម្រោង ដឺ​ស្តា​ផ្លា​ទី​នីម​អេ​កូ​មេ​ឡូ​ឌី ​និង​ ដឺ​ស្តា​ផ្លា​ទី​នីម ​អេ​កូ​ឌែល​តា ​សាង​សង់​ក្នុង​ទំ​ហំ​ដី​ធំ​ល្វឹង​ល្វើយ ​​អម​ជាមួយ​ធម្មជាតិ​ចម្រុះ​ស្រស់​បំព្រង ​មាន​កន្លែង​​កម្សាន្ត​សម្បូរ​បែប មាន​ស្រះ​ទឹក​សម្រាប់​ជិះ​ទូក​​បណ្ដែត​អារម្មណ៍ ​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់ ហាត់​ប្រាណ ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ស្រលាញ់​សុខភាព។ ​​នេះ​ជា​ការ​វិវត្ត​ឆ្ពោះ​ទៅ​រស់​នៅ​បែប​ថ្មី ​កាន់​តែ​ទំនើប និង​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​ពិត​ៗ។ ​

សូមទស្សនាវីដេអូបង្ហាញពីគម្រោងលំនៅស្ថាន៖

​គម្រោង​លំនៅ​ស្ថាន​ចម្រុះ​បែប​ទំនើប​នេះ ​បាន​បំផុស​ខ្លួន​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត ​បូក​ផ្សំ​នឹង​ការ​រចនា​​លាយ​ឡំ​នឹង​ប្រវត្តិសាស្ត្រ វប្បធម៌​ខ្មែរ ​និង​ភ្ជាប់​ជាមួយ​​ធម្មជាតិ​បៃតង​ស្រស់​អម​ព័ទ្ធ​លំ​នៅ​ស្ថាន​របស់​លោក​អ្នក។ ចំពោះ​ទី​តាំង​វិញ​ ស្ថិត​ក្នុង​គម្រោង​បុរី​ប៉េង​ ហួត ​ហ្រ្គេន​ស្តា​ផ្លា​ទី​នីម (​បឹង​ស្នោ​) ​ ៕

មតិយោបល់