- 2019-12-18 09:12:29
- ចរាចរណ៍
ភ្នំពេញគ្រោងសង់ស្ពានស្ពានថ្មីមួយទៀត នៅតំបន់ព្រែកប្រា ឆ្លងមកចាក់អង្រែលើ
- 2019-12-18 09:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញគ្រោងសង់ស្ពានស្ពានថ្មីមួយទៀត នៅតំបន់ព្រែកប្រា ឆ្លងមកចាក់អង្រែលើ
ចន្លោះមិនឃើញ
សាលារាជធានីភ្នំពេញមានគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេបាសាក់មួយទៀតគឺត្រង់ចំណុចតំបន់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ ភ្ជាប់មកតំបន់ចាក់អង្រែលើ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។
យោងតាមលិខិតមួយច្បាប់ស្តីពីការបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញរាជធានីភ្នំពេញ គឺដឹកនាំដោយលោក ស៊ុយ សេរិទ្ធិ អភិបាលរងរាជធានីភ្នំពេញ និងមានសមាជិកសរុបចំនួន ២១ នាក់ ។
ក្រុមការងារមានភារកិច្ចចុះកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឱ្យបានត្រឹមត្រូវត្រង់ចំណុចភូមិសាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ លើកគម្រោងប្លង់សាងសង់(ស្ថាបត្យកម្ម និងបច្ចេកទេស) ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ បំពេញភារកិច្ចផ្សេងៗតាមការប្រគល់ភារកិច្ចរបស់ប្រធានក្រុមការងារ ត្រូវធ្វើរបាយការណ៍ពីលទ្ធផលការងារទៅអភិបាលរាជធានី ដើម្បីជ្រាប និងសុំមតិដឹកនាំបន្ត។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាសមាជិក ក្នុងក្រុមការងារសិក្សាគម្រោងខាងលើបានឱ្យដឹងថា ប្រសិនបើគម្រោងសាងសង់ស្ពាននេះលេចចេញជារូបរាងប្រាកដមែនគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងទឹកដីខណ្ឌច្បារអំពៅ ខណៈស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់សម្រួលការឆ្លងកាត់ កាត់បន្ថយការកកស្ទះ និងចំណេញពេលវេលាបានច្រើន។ ក្រុមការងារកំពុងចុះសិក្សាពីផលប៉ះពាល់នៅទីតាំងជាក់ស្ដែង ក្នុងតំបន់ព្រែកប្រា ហើយពេលវេលានៃការសិក្សាគម្រោង និងការងារបច្ចេកទេសផ្សេងទៀតអាចទាក់ទងទៅមន្ទីរសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ។ បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំជាខ្លាំងពីការកកស្ទះចរាចរណ៍នៅត្រង់ចំណុចក្បាលថ្នល់ និងផ្សារអំពៅ ខណៈសាលារាជធានីភ្នំពេញកំពុងសាងសង់ស្ពានមួយខ្សែពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម ស្ពាននេះនឹងត្រូវចំណាយពេលសាងសង់រយៈពេល៧ខែ អាចឱ្យអ្នកដំណើរឆ្លងកាត់បាន៕
សមាសភាពក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពាន៖