• 2020-01-20 02:26:14
  • ព័ត៌មាន

រកឯណាបាន! ទិញផ្ទះឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺន​ដុល្លារ ពីបុរី អូរ៉ូរ៉ា ស៊ីធី!

  • 2020-01-20 02:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កក់ថែម! កក់ឈ្នះ! ថែមជូនអស់ស្ទះក្នុងឱកាសចូលឆ្នាំចិន ពី អូរ៉ូរ៉ា ស៊ីធីក្នុង ឱកាសពីធីបុណ្យចូលឆ្នាំចិន ខាងមុននេះ គម្រោងបុរី អូរ៉ូរ៉ា ស៊ីធី មានកម្មវិធីផ្ដល់ជូនអាំងប៉ាវដ៏ពិសេសរយៈពេល ២ថ្ងៃ នៅផ្សារម៉ាក្រូ ដោយគ្រាន់តែអតិថិជនធ្វើការកក់ទុកមុន ឬទិញ នឹងទទួលបានការចាប់ឆ្នោតយករង្វាន់ទឹកប្រាក់រហូតដល់ ១ម៉ឺន​ដុល្លារ។

លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ គម្រោង អូរ៉ូរ៉ា ស៊ីធី ចង់ផ្ដល់ជូនអ្វីដែលពិសេស និងអស្ចារ្យសម្រាប់អតិថិជនទាំងអស់ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានលក់អស់ប្រមាណជា ៧០% ហើយត្រឹមរយៈពេលបីខែ។

លោក ឃិន សារ៉ាត់ បន្តថា ក្នុងឱកាសឆ្នាំថ្មីនេះ អូរ៉ូរ៉ា ស៊ីធី នឹងធ្វើកម្មវិធីតាំងលក់ដ៏ពិសេសមួយនៅផ្សារម៉ាក្រូ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ទី ២២ ដោយអតិថិជនគ្រាន់តែធ្វើការកក់ ឬទិញបិទតាំង ណាមួយនឹងទទួលបានការចាប់រង្វាន់យកទឹកប្រាក់ពី ២ពាន់ដុល្លារ ដល់ ១ម៉ឺន​ដុល្លារ ខណៈគ្រប់សន្លឹកឆ្នោតសុទ្ធសឹងតែមានរង្វាន់ទាំងអស់។

ប្រធានគ្រប់គ្រង ឲ្យដឹងទៀតថា អតិថិជនក៏នឹងទទួលបាននូវប្រម៉ូសិនថែមជូននូវគ្រឿងអេឡិចត្រូនិក ដូចជា ម៉ាស៊ីនត្រជាក់ចំនួន ៤ គ្រឿង ទូទឹកកក ចំនួន ១ ម៉ាស៊ីនបោកសម្លៀកបំពាក់ចំនួន ១ គ្រឿង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២០ លើកលែងតែការចាប់រង្វាន់យកទឹកប្រាក់ គឺមាន២ ថ្ងៃក្នុងកម្មវិធីតាំងលក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនៅក្នុងគេហដ្ឋានក៏មានបំពាក់ជូននូវសម្ភារមួយចំនួនដូចជា ទូចង្ក្រានបាយលើក្រោម ម៉ាស៊ីនបើតផ្សែង ស៊ីទែនទឹកចំណុះ ១០០០លីត្រ និងទូតាំងស្រស់ស្អាតមួយ។

សូមបញ្ជាក់ថា គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ដែលមានទីតាំងនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺមានលក្ខណៈពិសេសជាងលំនៅដ្ឋានដទៃទៀតទាំងម៉ូត ការរចនា គុណភាពសំណង់ សុទ្ធតែមានភាពទាក់ទាញបំផុត។ គ្រប់លំនៅដាននៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ គឺមានកម្ពស់ ៣ ជាន់កន្លះ ទំហំចាប់ពី ៤,៥ម៉ែត្រ x ១៤ ម៉ែត្រ , ៤,៥ ម៉ែត្រ x ១៦ ម៉ែត្រ, ៤,៥ ម៉ែត្រ x ១៨ ម៉ែត្រ, ៥,៥ ម៉ែត្រ x ១៦ ម៉ែត្រ ដោយផ្ទះនីមួយៗមានបន្ទប់គេងចំនួន ៤ បន្ទប់ទទួលភ្ញៀវចំនួន ១ បន្ទប់ទឹកចំនួន ៥ និងទីកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារនៅជាន់លំហរដ៏ទូលាយមួយទៀត។

រួសរាន់ឡើង! មកទទួលយកអាំងប៉ាវលាភសំណាង និងកាដូថ្ងៃចូលឆ្នាំចិនរបស់អស់លោកអ្នកឥឡូវនេះភ្លាមទៅ ខណៈការផ្ដល់ជូនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីគម្រោងបុរី ពី អូរ៉ូរ៉ា ស៊ីធី សូមទាក់ទងតាមរយៈលេខ ០៦១ ៧៧៧ ៩៣៧ / ០១៧ ២២២ ០៧១ / ០១៧ ២២២ ០៧២ / ០៨៦ ៦៦៦ ៣៧៥៕

មតិយោបល់
អត្ថបទពេញនិយម