- 2020-02-20 11:32:22
- ព័ត៌មាន
ឈប់សៅហ្មង! ចូលឆ្នាំលើកនេះដឹកដៃគ្នាទៅមើលសម្រស់និទាឃៈរដូវនៅកូរ៉េ និងជប៉ុនម្ដង
- 2020-02-20 11:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់សៅហ្មង! ចូលឆ្នាំលើកនេះដឹកដៃគ្នាទៅមើលសម្រស់និទាឃៈរដូវនៅកូរ៉េ និងជប៉ុនម្ដង
ចន្លោះមិនឃើញ
ធ្លាប់ចង់ទៅលេងប្រទេសកូរ៉េ និងជប៉ុនអត់ ? ដើរលេងខ្លះរកលុយខ្លះ ទើបជីវិតពោរពេញដោយក្ដីរីករាយ និងមានន័យ។ ចង់ដើរលេងសប្បាយជុំគ្នាជាមួយអ្នកយល់ចិត្ត ឬ អ្នកមានគុណ ដាច់ខាតត្រូវតែរៀបចំគម្រោងជាមុន ពិសេសគឺក្នុងឱកាសឈប់សម្រាកចូលឆ្នាំខ្មែរខាងមុខផង ណាត់គ្នាកក់កន្លែងឲ្យហើយទៅ ផ្លាស់ប្ដូរបែបទេសចរណ៍ទៅប្រទេសក្រៅខ្លះមានអីមិនល្អ។
ម្ដងនេះត្រូវម៉ាច់ សម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ថតរូបស្អាតៗ និងទទួលយកបទពិសោធន៍ថ្មីៗ។ និយាយរួមអាកាសធាតុត្រជាក់ល្មមអាចចន្លោះ10-15អង្សារប៉ុណ្ណោះ ដូច្នេះងាយស្រួលសម្រាប់ភ្ញៀវទេសចរខ្មែរ ក្នុងការដើរកម្សាន្ត ពិសេសនោះស្របថ្ងៃឈប់សម្រាកផង។
ចំណាយតែ ៦ ថ្ងៃដូចគ្នា ទៅកម្សាន្តប្រទេសទាំងពីរនេះ ធានាថាសប្បាយជាប់ចិត្តខ្លាំងម៉ង ។
ចាប់អារម្មណ៍ក្នុងការធ្វើដំណើរកម្សាន្តទៅប្រទេសណាមួយក្នុងចំណោមទាំងពីរនេះ លោកអ្នកអាចទំនាក់ទំនងទៅខាងក្រុមហ៊ុនទេសចរណ៍ MSK Travel បាន ជាមួយកម្មវិធីចេញដំណើរ៖
រួសរាន់ណា៎! ព្រោះថាសម្រាប់អតិថិជន ១០នាក់ដំបូងនឹងមានបញ្ចុះតម្លៃពិសេស!
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមលេខទូរស័ព្ទ៖
តោះ! មុនសម្រេចចិត្តជ្រើសរើសទៅលេងប្រទេសណាមួយក្នុងចំណោមប្រទេសទាំង ២នេះ មកមើលទីកន្លែងដែលក្រុមហ៊ុនទេសចរណ៍ MSK Travel បានរៀបចំយ៉ាងសម្រិតសម្រាំង ក្នុងដំណើរកម្សាន្តនាថ្ងៃឈប់សម្រាកខាងមុខនេះ ៖
ប្រទេសជប៉ុន
សម្រស់ស្រស់ត្រកាលនៃប្រទេសនេះ បើបានទៅលេងផ្ទាល់ពិតជារំភើបជាងមើលរូបរាប់ពាន់ដង។ មោះ! បើអ៊ីចឹងមកដឹងពីដំណើរកម្សាន្តរយៈពេល ៦ថ្ងៃនៅជប៉ុន៖
១. ប្រាសាទមាស ៖ គឺជាទីសម្គាល់មួយដែលគួរឱ្យកត់សម្គាល់បំផុតរបស់ក្យូតូ និងជាកន្លែងដែលអ្នកអាចទទួលបានបទពិសោធន៍ជាច្រើន អំពីប្រវត្តិសាស្ត្រយ៉ាងលម្អិតអំពីប្រាសាទនេះ។
២. ចម្ការស្ត្រប៊ឺរី ៖ ស្ត្រប៊ឺរីជប៉ុនមិនត្រឹមតែក្រអូបប៉ុណ្ណោះតែ រសជាតិក៏ផ្អែមឆ្ងាញ់ចាប់មាត់ណាស់ដែរ។
៣. ត្រាំទឹកក្ដៅធម្មជាតិ (Natural Hot spring) ៖ មិនត្រឹមតែត្រាំទឹកក្ដៅធម្មជាតិនេះទៅស្រួលខ្លួនប៉ុណ្ណោះទេ វាថែមទាំងមិនគុណប្រយោជន៍ច្រើនជួយដល់សុខភាព និងសម្រស់ថែមទៀត ដូច្នេះភ្ញៀវទេសចរណ៍ដែលទៅលេងជប៉ុនទាំងអស់មិនដែលខានឡើយ ដកពិសោធន៍ការត្រាំទឹកក្ដៅនេះ។
៤. ញ៉ាំជើងក្ដាមយក្ស ៖ អ្នកណាមិនល្បីជើងក្តាមយក្សនៅជប៉ុនឆ្ងាញ់ប្លែក រកមិនបានឡើយនៅកន្លែងផ្សេង។
៥. ជិះរថភ្លើងលឿន ៖
៦. ភ្នំពងមាន់ខ្មៅ ៖ ជាមួយជំនឿថាបើបានញុំាពងមាន់ខ្មៅនៅជ្រលងភ្នំភ្លើង Hakone នេះមួយគ្រាប់អាចពន្យាអាយុបាន7ឆ្នាំ។ ជឿអត់? បើអ៊ឺចឹងកុំភ្លេចទៅសាក។
៧. សួនផ្កាចម្រុះពណ៌(សូវ៉ាគីនីន) សួនផ្កាសាគូរ៉ា ៖
៨. សាកល្បងបទពិសោធន៍រញ្ជួយដីសិប្បនិមិត្ត ៖
៩. ភ្នំហ្វូជី
១០. ព្រៃឬស្សី
១១. វិថីអូដៃបា
១២. ប្រាសាទអូសាកា ដែលជាប្រាសាទប្រវត្តិសាស្រ្ត
ប្រទេសកូរ៉េ
១. កោះណាមី ៖ ពោរពេញដោយបរិយាកាសរ៉ូមែនទិច ច្រើនលេចចេញក្នុងរឿងមនោសញ្ចេតនាកូរ៉េល្បីៗ។
២. ប៉មសេអ៊ូល ៖ មើលសម្រស់ទីក្រុងសេអ៊ូល (Seoul) ពីលើកំពូលនៃអាគារ និងជាកន្លែងចាក់សោគូស្នេហ៍ដ៏ផ្អែមល្ហែម និងល្បីល្បាញទូទាំងពិភពលោក។
៣. សួនកម្សាន្ត EVERLAND ៖ សួនកម្សាន្ត Everland ជាស៊ីមផាកដែលធំជាងគេនៅកូរ៉េ ដែលតុបតែងយ៉ាងស្រស់ឆើតឆាយតាមរដូវ និងមានកន្លែងលេងដូចនឹង Disneylandដែរ។ ក្នុងនោះមានទាំងសួនសត្វ និងរបស់លេងជាច្រើនសម្រាប់ជិះកម្សាន្ត។
៤. ស្លៀកសំលៀកបំពាក់ប្រពៃណី និង រៀនធ្វើគីមឈី ៖ ថតរូបលេងកម្សាន្ត ជាមួយសំលៀកបំពាក់បែបប្រពៃណីរបស់កូរ៉េ និង អាចចេះពីរបៀបធ្វើគីមឈីទៀតផង។
៥. វិមានហ្គីយ៉ុងបូ (Gyeongbokgung Palace) ៖ ជាវាំងដែលមានប្រវត្តិរាប់រយឆ្នាំដ៏ស្រស់ស្អាតមួយ ភ្ញៀវទេសចរណ៍ជាច្រើននិយមទៅទស្សនាដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េ។
៦. សារៈមន្ទី 3D ទ្រីកអាយ វិថីសបភីងហុងដា (Trick Eyes Museum & Shopping Hongdae) ៖ សារៈមន្ទីរ Trick eye គឺជាវិចិត្រសាលគំនូរ ដែលមានផ្ទាំងគំនូរ 2D និង3D ដ៏រស់រវើកហាក់ដូចជាពិតៗ បង្កើតនូវភាពរំជើបរំជួលយ៉ាងសម្បូរបែប។