- 2020-03-12 12:49:06
- សេដ្ឋកិច្ច
អ្នកជំនាញ៖ កំពុងផ្ទុះ COVID-19 តើគួរទិញអចលនទ្រព្យក្នុងឆ្នាំ ២០២០ ដែរឬទេ?
- 2020-03-12 12:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ៖ កំពុងផ្ទុះ COVID-19 តើគួរទិញអចលនទ្រព្យក្នុងឆ្នាំ ២០២០ ដែរឬទេ?
ចន្លោះមិនឃើញ
នៅដើមឆ្នាំ ២០២០ នេះពិភពលោកទាំងមូលកំពុងតែជួបវិបត្តិរីករាលដាល នៃមេរោគ COVID-19 ដែលបណ្ដាលឲ្យមានផលប៉ះពាល់ទៅដល់ខ្សែចង្វាក់ផលិតកម្មស្ទើរគ្រប់ប្រទេស រួមទាំងវិស័យអចលនទ្រព្យផងដែរ។
ចំពោះវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាវិញ COVID-19 បានបង្អាក់ចលនាកម្លាំងនៃការទិញខ្លះ ទាំងការវិនិយោគក្នុងស្រុក និងពីក្រៅស្រុក នៅត្រីមាសទី១ ឆ្នាំ ២០២០ នេះ។ អ្នកជំនាញវិស័យអចលនវត្ថុ លោក សំ សុខនឿន អគ្គនាយក KW Sen Sok និងជាប្រធានក្រុមហ៊ុន សេម អេសអិន រៀលធី បានឲ្យដឹងថា COVID-19 ពិតជាមានផលប៉ះពាល់ដល់ការទិញលក់អចលនវត្ថុនៅកម្ពុជាពិតប្រាកដមែន តែក៏មានផលល្អផងដែរ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានយន្តការមួយចំនួនដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ។ ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់ការទិញអចលនវត្ថុទាំងឡាយណា ដែលមានតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះ ថែមទាំងអំពាវនាវឲ្យអ្នកអភិវឌ្ឍអចលនវត្ថុទាំងអស់បញ្ចុះតម្លៃ ដើម្បីសម្រួលដល់ប្រជាជនខ្មែរទូទៅអោយមានភាពងាយស្រួលក្នុងការទិញ។
អ្នកជំនាញខាងលើនេះបានបង្ហាញគំនិតវិជ្ជមានថា «នៅឆ្នាំ២០២០នេះ គឺជាឱកាសសម្រាប់អ្នកមានបំណងចង់ទិញលំនៅឋានដើម្បីស្នាក់នៅ ដោយយោងតាមហេតុផល ៣ ខាងក្រោម» ៖
១ អ្នកអភិវឌ្ឍបុរីជាទូទៅកំពុងតែផ្ដល់លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានការបញ្ចុះតម្លៃពិសេស។
២ នៅក្នុងឆ្នាំ២០២០នេះ អ្នកទិញនឹងមិនត្រូវបង់ពន្ធប្រថាប់ត្រា៤% សម្រាប់ផ្ទះតម្លៃ៧ម៉ឺនដុល្លារចុះ។
៣ អ្នកទិញមានឱកាសចំណេញបានខ្ពស់ ព្រោះប្រទេសកម្ពុជាពុំមានការរីករាលដាលខ្លាំងនៃមេរោគ COVID-19 ដូចប្រទេសដទៃឡើយ។ ជាពិសេស លោកមានសុទិដ្ឋិនិយមថា មេរោគនេះនឹងបាត់ទៅវិញ ព្រោះមានសញ្ញាណវិជ្ជមានមួយចំនួនដែលបង្ហាញថា ពិភពលោកអាចគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនេះបានហើយ៕