• 2020-03-14 01:00:00
  • ព័ត៌មាន

មកដឹង អត្ថប្រយោជន៍ដល់សុខភាព ៧យ៉ាង ពីការហូបបន្លែធម្មជាតិ

  • 2020-03-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​បច្ចុប្បន្ន កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព បន្ទាប់​ពី​បន្លែ-ផ្លែ​ឈើ​ភាគ​ច្រើន ប្រើ​ជាតិ​គីមី ដើម្បី​ពន្លឿន​ការ​លូត​លាស់ ដើម្បី​ប្រជែង​តម្លៃ​លើ​ទី​ផ្សារ។ ពេល​ខ្លះ បន្លែ-ផ្លែ​ឈើ​គីមី​ទាំង​នោះ បាន​បន្លំ​ថា​របស់​​ធម្មជាតិ​ដែរ ធ្វើ​ឲ្យ​អ្នក​ទិញ​ពិបាក​ទុក​ចិត្ត។ ការ​បរិភោគ​បន្លែ-​ផ្លែឈើ ធម្មជាតិ​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​របស់​ប្រជាជន ដែល​មិន​គួរ​មើល​រំលង។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដល់សុខភាព ៧យ៉ាង ពីការហូបបន្លែធម្មជាតិ៖

១. ជួយដល់សុខភាពទូទៅឲ្យកាន់តែប្រសើរ

ដោយសារ​តែ​បន្លែ-ផ្លែឈើ​ធម្មជាតិមិន​មាន​ប្រើប្រាស់​ថ្នាំ​គីមី​ ដូច្នេះ​វា​នឹង​មិន​មាន​សារធាតុ​ពុល​ណា​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។ ការប្រើប្រាស់បច្ចេកទេសធម្មជាតិដូចជា ជីលាមកសត្វដើម្បីជីជាតិដល់ដី បន្លែ-ផ្លែឈើ​ធម្មជាតិធ្វើ​ឲ្យ​អ្នក​បរិភោគ​មាន​សុខភាព​ល្អ ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ពី​ថ្នាំ​គីមី។

២. បង្កើនអង់ទីប៊ីយ៉ូទិកប្រឆាំងបាក់តេរី

មនុស្ស​ជា​ទូទៅ​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​បញ្ហា​សុខភាព និង​ជំងឺ​ផ្សេង​ៗ​ប្រសិន​បើ​ការ​បរិភោគ​មិន​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​បន្លែ-ផ្លែឈើ​ធម្មជាតិសម្បូរ​ទៅ​ដោយ​អង់ទីប៊ីយ៉ូទិក​ដែល​ជួយ​ប្រឆាំង​នឹង​បាក់​តេរី​ផ្សេង​ៗ​ដែល​អាច​បង្ក​ជា​ជំងឺ​ដល់​មនុស្ស។

៣. បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ

បន្លែ-ផ្លែឈើ​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​គុណភាព និង​វីតាមីន​ខ្ពស់​រួម​ជាមួយ​នឹង​ជាតិ​រ៉ែ​ដែល​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​កាន់​តែ​រឹង​មាំ។

៤. មិនបារម្ភ​ពី​ការ​ពុល​ចំណី​អាហារ

មាន​កត្តា​ជា​ច្រើន​ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​អាការ​ពុល​ចំណី​អាហារ ធ្វើ​ឲ្យ​ឈឺ​រាក​រូស និង​ក្អួត​ជា​ដើម។ ភាគ​ច្រើន​នៃ​ការ​ពុល​អាហារ បណ្ដាល​មកពី​ការ​ប្រើ​ប្រាស់​ជាតិ​គីមី​ច្រើន​លើស​លប់​ទៅ​បន្លែ។ ដូច្នេះ​ជាមួយ​បន្លែ-ផ្លែឈើ​ធម្មជាតិ វា​មិន​មាន​ប្រើជាតិ​គីមីនោះ​ទេ ហើយ​យើង​ក៏​មិន​បារម្ភ​ពី​ការ​ពុល​អាហារ​ដែរ។

៥. ជួយការពារបរិស្ថាន

ដោយសារ​បន្លែ-ផ្លែឈើ​ធម្មជាតិ មិន​មាន​ប្រើប្រាស់​ជាតិ​គីមី ដូច្នេះ​ការ​បំពុល​ទឹក, ខ្យល់ និង​ដី មាន​កម្រិត​តិចតួច​បំផុត។ ការដាំ​បន្លែ​ធម្មជាតិ កាត់បន្ថយផលប៉ះពាល់ដល់សុខភាពរយៈពេលវែងដែលបណ្តាលមកពីការបំពុលខ្យល់ ទឹកនិងដី។

៦. សម្បូរសារធាតុចិញ្ចឹមសំខាន់ៗ

បន្លែ-ផ្លែឈើធម្មជាតិ គឺល្អសម្រាប់សុខភាពរបស់អ្នក។ ការស្រាវជ្រាវបង្ហាញថាផ្លែឈើនិងបន្លែធម្មជាតិ មានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់, វីតាមីន C កាល់ស្យូម, ជាតិដែក, ក្រូមីញ៉ូម និងម៉ាញ៉េស្យូម។

ដើម្បីចូលរួម​ថែរក្សាសុខភាព​សាធារណៈជន ​ឧកញ៉ា​ចិត្តធម៌ ឡេង ណាវ៉ាត្រា បាន​បោះ​ជំហាន​ថ្មី​មួយ​ទៀត​ដោយ​ងាក​មក​ជួយ​រកទីផ្សារ​ឲ្យ​ផលិផលកសិករ​ខ្មែរវិញម្តង តាមរយៈ​បង្កើត ផ្សារ​កសិផល​ធម្មជាតិ ដែល​គ្រោង​បើក​ជា​ផ្លូវ​ការ​នា​ពាក់កណ្តាល​ខែ​នេះ ពោល​គឺ​ ថ្ងៃទី​១៥ មីនា ២០២០ ក្នុង​ផ្សារ​ទំនើប អូឡាំព្យារ។

"ផ្សារ​កសិផល​ធម្មជាតិ"​ ថ្មីនេះ នឹ​ង​ប្រមូល​យក​ផលិតផល​កសិកម្ម​ពី​កសិករ​ខ្មែរ​នៅ តាម​បណ្តា​ខេត្ត​ចំនួន ១៨ខេត្ត​ទូទាំង​កម្ពុជា បន្ទាប់​ពី​បាន​ចុះ​ពិ​និត្យ​មើល​ដោយ​ផ្ទាល់​ពី របៀប​ដាំ​ដុះ​របស់​ពួក​គាត់​ថា​ពិតជា​ធានា​សុវត្ថិភាព គ្មាន​ការ​ប្រើ​ប្រាស់​គីមី​ប៉ះ​ពាល់​សុខភាព​ប្រាកដ​មែន ។​ មិន​តែ​ប៉ុណ្ណោះ មុន​​សម្រេច​វេច​ខ្ចប់​ដាក់​លក់​លើ​ទីផ្សារ​ជាក់ស្តែង ផ្សារ​កសិផល​ធម្មជាតិ​ ឡេង​ ណាវ៉ាត្រា ក៏​មាន​ក្រុម​ការងារ​បច្ចេកទេស​ត្រួត​ពិនិត្យ​សុវត្ថិភាព​បន្លែ​ មួយ​តង់​ទៀត​ ដែល​ក្រុម​ការងារ​នេះ​ត្រូវ​​បាន​បណ្ដុះបណ្ដាល​ជំនាញ​នៅ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ប្រមូល​ផ្ដុំ​គុណភាព ឧបត្ថម្ភ​ដោយ​ ជប៉ុន និង​បណ្ដុះបណ្ដាល បច្ចេកទេស លក្ខណៈ ស្តង់ដារ ពី ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ប្រទេស ជប៉ុន ហៅ កាត់ (JICA) ទទួល ស្គាល់ ដោយ ក្រសួងកសិកម្ម ។

ក្រៅ​ពី​អនាម័យ​ខ្ពស់ សេវា​ល្អ និង​រហ័ស​ទាន់ចិត្ត​ ក៏​ជាចំណុចខ្លាំង​មួយទៀត​របស់​ផ្សារ​កសិផល​ធម្មជាតិ​នេះ​ដែរ។ ក្រោយ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នា​ខែ​ក្រោយ​នេះ អតិថិជន​អាច​កុម្ម៉ង់​ទិញ​បន្លែ​យ៉ាង​ងាយ​ស្រួល តាមរយៈ ការ​ទូរសព្ទ​កុម្ម៉ង់ ទូរសព្ទ ០១១ ៤៤៤ ៤៤៤ , តាម​វិបសាយ, និង កម្មវិធី​ទូរសព្ទ បន្ទាប់​មក​​ក្រុមការងារ នឹង​ដឹក​ជូន​ដោយ​ឥតគិតថ្លៃ ក្នុង​ចន្លោះ​ពេល​តែ ២០នាទីប៉ុណ្ណោះ ៕

ប្រភព៖ Globalnews ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់