• 2020-03-20 05:47:24
  • សេដ្ឋកិច្ច

គួរឲ្យសរសើរ ជប៉ុនគ្រោងវិនិយោគលើ ៣វិស័យដើម្បីជួយកម្ពុជា

  • 2020-03-20 05:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុនគ្រោងវិនិយោគនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូរ៉ូណាមាន ទី១ គឺវិស័យហេដ្ឋារចនាសម្ព័ន្ធ, ទី២ គឺការផលិតសាប៊ូ ដែលជាសាប៊ូសំអាតកាយ និង ទី៣ គឺការជំរុញវិនិយោគពាណិជ្ជកម្ម ។ នេះជាការលើកឡើង នៅក្នុងជំនួបនៃការពិភាក្សាការងារ រវាង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashu Fumiaki) ប្រធានសមាគមជប៉ុន កម្ពុជា។

ដើម្បីជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ចំពោះការចែករំលែកព័ត៌មានដែលទាក់ទងទៅនិងជម្ងឺកូវីដ និងជម្រាបជូនប្រតិភូ (អ្នកវិនិយោគ) ពីស្ថានភាពជំងឺខូវីដនៅកម្ពុជា រួមទាំង វិធានការទប់ស្កាត់នៃជម្ងឺនេះផងដែរ។ សម្តេចក៏បានបន្ថែមទៀតថា លោកស្វាគមន៌ជានិច្ចចំពោះអ្នកដែលកំពុងវិនិយោគ និង មានបំណងចង់វិនិយោគ សូមកុំអោយមានការភ័យបារម្ភអ្វីលើបញ្ហាដែលកំពុងតែជួបប្រទះ ព្រោះកម្ពុជាកំពុងតែមានវិធានការទប់ស្កាត់ហើយ៕

ហ្វេសប៊ុកផ្លូវការសម្តេចតេជោហ៊ុនសែន

អត្ថបទ ៖ Art

មតិយោបល់