• 2020-03-28 03:05:57
  • ព័ត៌មាន

អេស្ប៉ាញ បញ្ជូន​ឧបករណ៍​តេស្ដ Covid-19 ​ឱ្យ​ចិន​វិញ ព្រោះ​មិន​ដំណើរ​ការ​

  • 2020-03-28 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អេស្ប៉ាញ ​បាន​បញ្ជូន ឧបករណ៍​តេស្ដ​មេរោគ Covid-19 ​ឱ្យ​ទៅ​ប្រទេស​ចិន​វិញ ព្រោះ​វា​មិន​ដំណើរ​ការ ​មាន​បញ្ហា Error ​ច្រើន។

​ក្រសួង​សុខាភិបាល​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ឧបករណ៍​តេស្ដ​​ខាង​លើ​ដំណើរ​ការ​បាន​តែ​៣០​%​ប៉ុណ្ណោះ ​ហើយ​វា​មាន​បញ្ហា Error ​ច្រើន។ ​ចំពោះ​ដំណឹង​នេះ​ដែរ ​ស្ថានទូត​ចិន​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ព័ត៌មាន​នេះ​ដោយ​ពន្យល់​ថា​កញ្ចប់​ដែល​មាន​កំហុស Error ​នេះ​មិនមែន​ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​ ៤២៣ លាន​អឺរ៉ូ ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​រួម​មាន​ឧបករណ៍​ធ្វើតេស្ត​ចំនួន​ ៥,៥​លាន​នោះ​ទេ ។ ដោយ​ឡែក​ឧបករណ៍​តេស្ដ ដែល Error ​នេះ គឺ​ទទួល​បាន​ដោយ​អ្នកផ្គត់ផ្គង់​ដែល​មិនមាន​អាជ្ញាប័ណ្ណ។ ​

រំលឹក​ថា​អេស្ប៉ាញ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន ​ដោយ​ទិញ​យក​ ឧបករណ៍​តេស្ដ​ជា​ច្រើន​។ ​ដោយ​ឡែក​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ​ក៏​បាន​កើត​ឡើង​នៅ​ប្រទេស​សាធារណរដ្ឋ​ឆែក​ផង​ដែរ ​ដោយ​ឧបករណ៍​តេស្ដ​៨០​%​មិន​ដំណើរ​ការ​ល្អ​នោះ​ទេ៕​

ប្រភព៖ Shanghaiist អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទពេញនិយម