• 2020-03-30 08:08:53
  • ព័ត៌មាន

ដឹងអត់អង្ករខ្មែរមានឈ្មោះអ្វីខ្លះ ហើយអង្ករប្រភេទអីដែលគេនិយមហូបប្រចាំថ្ងៃ?

  • 2020-03-30 08:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាមានឈ្មោះអង្ករច្រើនប្រភេទ អាចថារហូតដល់រាប់រយឈ្មោះក៏មាន ប៉ុន្ដែបច្ចុប្បន្ននេះគេនិយមហូបជាប្រចាំថ្ងៃមិនដល់ ១០ប្រភេទនោះទេ។ នេះជាការលើកឡើងរបស់ លោក ផង់ ផល្លា នាយកគ្រប់គ្រង “ស្រែខ្មែរ” ដែលបានប្រាប់ Sabay នៅរសៀលថ្ងៃទី ៣០ ខែមីនា ២០២០។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ចុច​ត្រង់​នេះ

លោកបានណែនាំឈ្មោះអង្ករមួយចំនួន ដែលគេនិយមហៅនៅលើទីផ្សារ មានដូចជា៖

  • ១ អង្ករផ្កាម្លិះ

  • ២ អង្ករផ្ការំដួល

  • ៣ ផ្ការំដេង

  • ៤ អង្ករផ្ការមៀត

  • ៥ អង្ករសុម៉ាលី

  • ៦ អង្ករផ្កាខ្ញី

  • ៧ អង្ករនាងខុន

  • ៨ អង្ករផ្កាផ្តៅ

  • ៩ អង្ករង្ងោកពង់

  • ១០ ផ្សេងៗ

បើទោះបីជាអង្ករដែលនិយមនៅលើទីផ្សារមានច្រើនប្រភេទដូចនៅខាងលើ ប៉ុន្ដែអំបូរអង្ករផ្កាម្លិះ ដែលគេនិយមពេញនិយមខ្លាំងបំផុត មានដូចជា អង្កររំដេង, រំដួល, សុម៉ាលី, និងអង្កររមៀត។ នេះជាការលើកឡើងរបស់ លោក ផង់ ផល្លា។

ចំពោះមូលហេតុដែលគេនិយមអង្ករទាំងនេះ ព្រោះជាប្រភេទអង្ករដាំទៅជាបាយធ្វើឲ្យ បាយទន់ ស្អិតរមួត ឈ្ងុយឆ្ងាញ់ ទើបធ្វើឲ្យអ្នកហូបចូលចិត្តបំផុត។ លោក ផង់ ផល្លា បន្ថែម។

សូមរំលឹកថា កម្ពុជាធ្លាប់គ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោករយៈពេល 3ឆ្នាំជាប់ៗគ្នា គឺឆ្នាំ2012-2013 និងឆ្នាំ2014 ហើយសម្រាប់ឆ្នាំក្រោយមកទៀត គឺ2015-2016 តែសម្រាប់ឆ្នាំ2017 កម្ពុជាទទួលចំណាត់ថ្នាក់លេខ2 ហើយសម្រាប់ឆ្នាំ2018កន្លងទៅ កម្ពុជាបានគ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោកជាថ្មីម្តងទៀត៕

១. ចង់ដឹងអង្ករខ្មែរសុទ្ធល្អ ១០០% អាចសាក២ចំណុចនេះ

២. មិនបានចេញក្រៅ បារម្ភអស់ស្បៀង? ឥលូវអាចទិញអង្ករតាមអនឡាញស្រួលដឹកជូនរហ័សទាន់ចិត្ត

៣. ចង់បានអង្ករក្រអូប សុទ្ធល្អ ដឹងទិញអង្ករខែណា ដាំបាយឆ្ងាញ់?

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់