• 2020-04-12 01:15:00
  • ព័ត៌មាន

នៅផ្ទះដើម្បីសុវត្ថិភាពពីកូវីដ! គួរញ៉ាំបន្លែផ្លែឈើធម្មជាតិឲ្យសុខភាពរឹងមាំជារនាំង​ការពារមេរោគ​ផង

  • 2020-04-12 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួម​គ្នា​រក្សា​គម្លាត ដើម្បី​សុវត្ថិភាព ការពារ​ការ​រីករាល​ដាល​នៃ​វីរុសកូវីដ១៩ តាម​សេចក្ដី​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​ រួម​ជា​មួយ​ក្រសួង​នៃ​សុខាភិបាល គួរ​នៅ​ផ្ទះ​បើ​មិន​ចាំ​បាច់​ត្រូវ​ទៅ​ក្រៅ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គួរ​រក្សា​សុខភាព​ឲ្យ​រឹង​មាំ ដោយ​​ការ​បង្កើន​អនាម័យ​ពិសេស​នោះ ​គួរ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ និង​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ទើប​ធានា​បាន​ថា​គ្មាន​មេរោគ​សេស​សល់​ចូល​ដល់​ក្នុង​ខ្លួន​អ្នក​បាន។​​​​ យ៉ាងណា​ក្ដី ត្រី ​សាច់​ បន្លែ ​ឈើ​ គឺ​មិន​អាច​ទិញ​ស្ដុក​ទុក​បាន​យូរ​នោះ​ទេ។ ទាំង​នេះ​សុទ្ធ​តែ​ជា​រឿង​ស្មុគ​ស្មាញ ដែល​មនុស្ស​ម្នា​គ្រប់​គ្នា​ព្រួយ​បារម្ភ។​

ឥលូវ​នេះ ​លោក​អ្នក​មិន​ចាំ​បាច់​ទៅ​ផ្សារ​ដោយ​ផ្ទាល់​នោះ​ទេ អ្នក​គ្រាន់​តែ​មាន Mobile​ App៖ Navatra Market ឬ iOS App Store [សូមដោនឡូត] របស់​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា រួច​ជ្រើសរើស​នូវ​ទំនិញ​ដែល​អ្នក​ត្រូវ​ការ​ ហើយ​រយៈ​ពេល​ត្រឹម​ ២០​នាទី​ប៉ុណ្ណោះ​ទំនិញ​នឹង​ដឹក​ជូន​ដល់​មុខ​ផ្ទះ។

(ប្រភពរូបភាព ៖ ហ្វេសប៊ុកផេក ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា)

ករណី​ដែល​ទំនិញ​ដឹក​ដល់​​ផ្ទះ រួច​អ្នក​មិន​ពេញ​ចិត្ត ខាង​ផ្សារ​នឹង​គិត​គូរ​​ប្ដូរ​ជូន​វិញ​ភ្លាមៗ។ ទាំង​សុវត្ថិភាព មាន​អនាម័យ ទំនិញ​មាន​គុណភាព​ល្អ ធានា​គ្មាន​សារ​ធាតុ​គីមី ព្រោះ​ខាង​ផ្សារ​មាន​ក្រុម​បច្ចេកទេស​ពិនិត្យ​គុណ​ភាព​យ៉ាង​ច្បាស់​លាស់​មុន​សម្រេច​ដាក់​លក់ ឯ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​ ដូច្នេះ​លែង​ពិបាក​ចិត្ត​រឿង​ទៅ​ក្រៅ​ទិញ​ផ្ទាល់​ទៀត​ហើយ។

ប្រសិន​បើ​លោក​អ្នក​ចង់​ទៅ​ដល់​ហាង​ដោយ​ផ្ទាល់​ក៏​បាន​ ព្រោះ​ថា​​បុគ្គលិក​រក្សា​អនាម័យ​ក្នុង​ហាង​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ គ្រប់​សម្ភារៈ​ដែល​ភ្ញៀវ​កាន់​គឺ​មាន​ការ​សម្អាត​បាន​យ៉ាង​ល្អ។ មួយ​វិញ​ទៀត​ក៏​មាន​បុគ្គលិក​ជួយ​យួរ​កន្ត្រក​ឥវ៉ាន់​ឲ្យ​ផង​ដែរ។​

ទី​តាំង​របស់​ផ្សារ៖ អគារ #S3-17, តាម​​បណ្ដោយ​ផ្លូវ​ ឧកញ៉ា​ទេពផន St. (182) ផ្នែក​ខាង​មុខ​ នៃ​ផ្សារ​ទំនើប​ អូឡាំព្យារ។

តោះ! សាក​កុម្ម៉ង់​ឥលូវ​នេះ ៖

គ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ក៏បាន ក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេល តែ ២០នាទីប៉ុណ្ណោះ ៕

អត្ថបទទាក់ទង ៖

អត្ថបទ៖ លីដា

មតិយោបល់