- 2020-04-27 09:18:32
- ចរាចរណ៍
សមត្ថកិច្ចនឹងចាប់ផ្ដើម រឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែឧសភា
- 2020-04-27 09:18:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចនឹងចាប់ផ្ដើម រឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែឧសភា
ចន្លោះមិនឃើញ
អគ្គស្នងការនគរបាលជាតិ បានប្រកាសពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេស។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអន្តរក្រសួងចំនួនពីរស្តីពីការពិន័យ និងការបែងចែកប្រាក់រង្វាន់ពីការពិន័យបទល្មើសចរាចរណ៍ផ្លូវគោក និងបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យចំនួន ២ ៥០០០ក្បាល ធ្វើការបែងចែកដល់គ្រប់អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរួចរាល់ផងដែរ។
គ្រប់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥ បានដាក់ផែនការរឹតបន្តឹងអនុវត្តច្បាប់ ដូចជា ដាក់គោលដៅត្រួតពិនិត្យ ការប្រើប្រាស់កំលាំង ការប្រើប្រាស់មធ្យោបាយ និងការត្រៀមរួចជាស្រេចរៀបចំទីតាំងរក្សាទុកយានយន្តល្មើសដែលត្រូវឃាត់ទុក និងកែតម្រូវ។
សូមមើលសេចក្តីលំអិតដូចខាងក្រោមនេះ៖