• 2020-04-29 07:54:36
  • ចរាចរណ៍

មកដឹងពីការផាកពិន័យរថយន្ត ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ ពី៧ម៉ឺនរៀល ដល់៨សែនរៀល

  • 2020-04-29 07:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលកន្លងទៅ sabay បានបង្ហាញពីមាត្រា ៦ថ្មី នៃអនុក្រឹត្យស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ស្ដីពីចរាចរណ៍ផ្លូវគោក ដែលធ្វើការផាកពិន័យលើទោចក្រយានយន្ត ឥឡូវនេះ យើងក្រឡេកមកមើលមាត្រា ៧នៃអនុក្រឹត្យថ្មី ដែលធ្វើការផាកពិន័យលើរថយន្តធុនស្រាល និងធុនធ្ងន់ ដែលមានចែងពីការផាកពិន័យអំពើល្មើសចរាចរណ៍ ដូចខាងក្រោមនេះ៖

សូមចុចអានព័ត៌មានទាក់ទងចរាចរណ៍ខាងក្រោមនេះ

១ - លម្អិតអំពីការផាកពិន័យចរាចរណ៍ ចាប់ពី ៦ម៉ឺនរៀល ដល់ជាង ២សែនរៀល

២ - ប្រយ័ត្នអស់លុយ ៨ម៉ឺនរៀល បើល្មើសចរាចរណ៍ទាំងនេះ

៣ - កុំភ្លេចខ្លួន! បើកបរល្មើសចរាចរណ៍មួយចំនួននេះ នឹងពិន័យប្រាក់ ៦ម៉ឺនរៀល

១. រថយន្តធុនស្រាល ៧៥ ០០០រៀល/ ធុនធ្ងន់ ១សែន៥ម៉ឺនរៀល អំពើល្មើស៖

  • ១) ក- គ្មានឯកសារដើមនៃបណ្ណបើកបរ និងលិខិតអាជីវកម្ម

  • ២) ខ- មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព

  • ៣) គ- ឈប់ ឬចតល្មើស

  • ៤) ឃ- កុងទ័រល្បឿនមិនដំណើរការ

  • ៥) ង- ដឹកអ្នកដំណើរលើសចំណុះ

  • ៦) ច- គ្មាន ឬបិទស្លាកសញ្ញាចាំងពន្លឺខុស

២. រថយន្ត ធុនស្រាល ១សែន២ម៉ឺនរៀល / ធុនធ្ងន់ ២សែន២ម៉ឺន៥ពាន់រៀល អំពើល្មើស៖

  • ១) ក- ប្រើទូរសព្ទពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង

  • ២) ខ- ប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវ

  • ៣) គ- តាំងភ្លើង និងភ្លើងសញ្ញាមិនត្រឹមត្រូវ

  • ៤) ឃ- គ្មាន ឬផ្លិតទឹកមិនដំណើរការ ឬកញ្ចក់មុខ-ក្រោយប្រេះ ឬគ្មានកញ្ចក់មើលក្រោយ

  • ៥) ង- ប៊ូឡុង ឬអេគ្រូកង់មិនគ្រប់

  • ៦) ច- លើសល្បឿនចាប់ពី ១-១៩ គម៉/.ម៉.។

  • ៧) ឆ- អាជីវកម្មផ្ទាល់ខ្លួនដឹកអ្នកដំណើរ ឬទំនិញគ្មាន ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ

  • ៨) ជ- ល្មើសនឹងបែបបទ នៃការសណ្ដោង

  • ៩) ឈ- មិនប្រើភ្លើងសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណ ករណីយានយន្តខូច

  • ១០) ញ- ដឹកទំនិញគ្រោះថ្នាក់ ដោយគ្មាន ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ

៣. រថយន្ត ធុនស្រាល ១៥ម៉ឺនរៀល/ ធុនធ្ងន់ ៣សែនរៀល ១៦អំពើល្មើស៖

  • ១) ក- បង្ហោះ រេចុះរេឡើង ឆាប ឬគៀរ

  • ២) ខ- សម្លេងម៉ាស៊ីនខ្លាំង ឬផ្សែងច្រើន

  • ៣) គ- យានយន្តផ្ទាល់ខ្លួន គ្មាន ឬប្រើលិខិតធ្វើអាជីវកម្មហួសសុពលភាព

  • ៤) ឃ- តម្រូវឲ្យពាក់វ៉ែនតា កំណត់ក្នុងបណ្ណបើកបរ

  • ៥) ង- ខុសទិស ឬជាន់គំនូសកណ្ដាលទ្រូងផ្លូវ

  • ៦) ច- លើសល្បឿនចាប់ពី ២០-២៩ គម៉./.ម៉

  • ៧) ឆ- ល្មើសការជៀស បត់ និងជែង

  • ៨) ក- ល្មើសសិទ្ធិអាទិភាពផ្លូវប្រសព្វ

  • ៩) ឈ- ភ្លើងហ្វាកូត ឬភ្លើងប្ដូរទិសមិនត្រឹមមត្រូវ ឬកែច្នៃភ្លើងខុស

  • ១០) ញ- គ្មាន ឬមិនដំណើរការភ្លើងសញ្ញា ភ្លើងហ្វាកូត ភ្លើងប្ដូររទិស ភ្លើងហ្វ្រាំង ភ្លើងទីតាំងខាងមុខ ភ្លើងក្រហមខាងក្រោយ

  • ១១) ដ- មិនគោរពភ្លើងសញ្ញាពណ៌ក្រហម ឬក្រហមភ្លឹបភ្លែតៗ

  • ១២) ឋ- មិនគោរពផ្លាកសញ្ញាហាមឃាត់ បញ្ជា សិទ្ធិអាទិភាព គំនូសថ្មើរជើង

  • ១៣) ឌ- ប្រើសំបកកង់សឹក រហែកក ប្រេះ ឬប៉ោង

  • ១៤) ឍ- មិនគោរពសញ្ញាបញ្ជារបស់នគរបាល

  • ១៥) ណ- ផ្ទុកទំនិញល្មើស

  • ១៦) ត- ខុសរនាំសុវត្ថិភាព ឬគន្លឹះសុវត្ថិភាព គ្មាន ឬមានរនាំងមិនត្រឹមត្រូវ គ្មាន ឬមានគន្លឹះមិនគ្រប់ ឬមិនដំណើរការ

៤. រថយន្ត ធុនស្រាល ១៨ម៉ឺនរៀល / ធុនធ្ងន់ ៣៧ម៉ឺន ៥ពាន់រៀល មាន៧អំពើល្មើស៖

  • ១) ក- គ្មាន ឬប្រើឈៀកហួសុពលភាព

  • ២) ខ- ប្ដូរពណ៌ ឬបិទពណ៌មិនត្រឹមត្រូវ

  • ៣) គ- បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន

  • ៤) ឃ- បណ្ណបើកបរហួសសុពលភាព

  • ៥) ង- បើកបរយានយន្តកង់ច្រវ៉ាក់ដែក

  • ៦) ច- ផ្លាកលេខរចនាខុស រលុប បាក់ បាត់ ឬ ដាក់សម្ភារៈបាំង

  • ៧) ឆ- ល្មើសល្បឿនចាប់ពី ៣០-៣៩ គម៉.ម៉.។

៥. រថយន្ត ធុនស្រាល ៣សែនរៀល/ធុនធ្ងន់ ៦២ម៉ឺន ៥ពាន់រៀល ៣អំពើល្មើស

  • ១) ក- កែច្នៃដំឡើងខុសបទដ្ឋាន

  • ២) ខ- ប្រណាំងគ្នាគ្មានការអនុញ្ញាត

  • ៣) គ- លើសល្បឿនចាប់ពី ៤០គម៉./.ម៉.

៦. រថយន្ត ធុនស្រាល ៤សែនរៀល/ ធុនធ្ងន់ ៨សែនរៀល មាន១ អំពើល្មើស

  • ១) ក- ជាតិអាល់កុលពី ០,២៥ - ០,៣៩ mg/Lខ្យល់ ឬពី ០,៥ - ០,៧៩ g/L ឈាម៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី