• 2020-05-20 01:40:41
  • ចរាចរណ៍

ក្រសួងសាធារណការ ស្នើក្រសួង ស្ថាប័នរដ្ឋ អង្កការ និងស្ថានទូត ធ្វើការផ្លាស់ប្តូរ ផ្លាកលេខ និង បណ្ណសម្គាល់យានជំនិះថ្មី

  • 2020-05-20 01:40:41
  • ចំនួនមតិ 1 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ក្រសួង ស្ថាប័ន ដែលកំពុងប្រើប្រាស់យានជំនិះ ដែលមានផ្លាកលេខសម្គាល់ រដ្ឋ34, រដ្ឋ37, រហូតដល់រដ្ឋ62 និងរដ្ឋ66, និងផ្លាកលេខកម្មសិទ្ធរបស់សាលារាជធានីខេត្ត ត្រូវប្តូរលេខសម្គាល់យានជំនិះថ្មី។

យោងតាមប្រកាសលេខ១៦៣ ប្រក.សក.ជជគ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្តីពីការ កំណត់ប្រភេទលេខសម្គាល់យានជំនិះ ជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន តម្រូវអោយមានការផ្លាស់ប្តូរបណ្តសម្គាល់ និងផ្លាកលេខយានជំនិះថ្មី ដែលបានកំណត់ ដូចខាងក្រោម ៖

  • សម្រាប់យានជំនិះដែលមានផ្លាកលេខសម្គាល់ គជប01 2-0001 ត្រូវប្តូរមកលេខសម្គាល់យានជំនិះថ្មី គឺ គជប 2-0001។

  • សម្រាប់យានជំនិះជាអង្កការមិនមែនរដ្ឋាភិបាលបរទេស មានផ្លាកលេខសម្គាល់ ONG01 2-001រហូតដល់ ONG199 2-001 និងONG202 2-001 ត្រូវប្តូរមក ONG1 2-0001 តាមប្រភេទយានជំនិះ។

  • សម្រាប់យានជំនិះជាអង្កការ មិនមែនរដ្ឋាភិបាក្នុងស្រុក មានផ្លាកលេខសម្គាល់ ONG200 2-001 ត្រូវប្តូរមកលេខសម្គាល់យានជំនិះថ្មីគឺ ONG2-0001 តាមប្រភេទយានជំនិះ។

  • សម្រាប់យានជំនិះជាអង្កការអន្តរជាតិ មានផ្លាកលេខសម្គាល់ OI 001, OI 0001, OI 2-001 ត្រូវប្តូរលេខកូដសម្គាល់យានជំនិះថ្មីគឺ OI 2-0001 តាមប្រភេទយានជំនិះថ្មី។

  • សម្រាប់យានជំនិះជាឯកអគ្គរាជទូត ដែលមានផ្លាកលេខសម្គាល់ CMD01 2-001ត្រូវប្តូរមកជាលេខកូដសម្គាល់យានជំនិះថ្មីគឺ CMD 01-1 និងលេខកូដសម្គាល់ផ្លាកលេខរបស់មន្ត្រីទូត អនុវត្តដដែលមិនតម្រូវអោយផ្លាស់ប្តូរ

  • សម្រាប់យានជំនិះ ជាប្រធានបេសកកម្មអង្កការសហប្រជាជាតិប្រចាំកម្ពុជា មានផ្លាកលេខសម្គាល់ONU 2-001 ត្រូវប្តូរមកលេខកូដសម្គាល់យានជំនិះថ្មី គឺ ONU 01-1 ហើយលេខកូដផ្លាកលេខរបស់បុក្គលិក អនុវត្តដដែល គ្មានការផ្លាស់ប្តូរ។

ចំពោះស្ថាប័នដែលជាម្ចាស់គ្រប់គ្រងយានជំនិះ ដូចបានរៀបរាប់ខាងលើ សូមធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌយានជំនិះ ដែលកំពុងប្រើប្រាស់នៅក្នុងអង្កភាព បញ្ជុនមកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបំពេញបែបបទបទស្នើរសុំប្តូរបណ្តសម្កាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះថ្មី អោយបានមុន ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០

សូមអានសេចក្តីលំអិតនៅខាងក្រោម ៖

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី