• 2020-05-20 03:31:26
  • ចរាចរណ៍

ប្រញាប់ឡើង! ក្រុមឆៀកចល័ត បានមកដល់ខេត្តទាំង៤នេះហើយ

  • 2020-05-20 03:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ឆៀកចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងតែដំណើរការ ការងារនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តកែប និង ខេត្តប៉ៃលិន។

ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បាន ទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សូមប្រញាប់រួសរាន់ឡើង ព្រោះថា នៅសល់តែ២ថ្ងៃទៀតតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀក) បានដំណើរការងាររបស់ខ្លួនតាំងពីថ្ងៃទី១៨ ឧសភា ហើយនិង បញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០៕

ប្រជាពលរដ្ឋអាចស្វែងរកព័ត៌មានបន្ថែមបាននៅខាងក្រោម៖

  • ព័ត៌មានទីតាំង ៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | (HK) : ០១២ ៧៨៨ ១១៤
  • ប្រឹក្សាយោបល់ ៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០
  • ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
  • ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ https://bit.ly/30zUt84

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី