• 2020-05-20 06:57:17
  • ចរាចរណ៍

ចង់ផ្ទេរកម្មសិទ្ធយានយន្ត តែរកម្ចាស់ដើមមិនឃើញត្រូវអនុវត្ត ៧ចំណុចនេះ

  • 2020-05-20 06:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងកាន់កាប់រថយន្ត ដែលបានទិញលក់តៗគ្នា រកម្ចាស់ដើមមិនឃើញ ហើយចង់ផ្ទេរកម្មសិទ្ធយានយន្ត ត្រូវមានសំណុំឯកសារដូចខាងក្រោម ៖

១ + ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះ មានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិទសំណៅលេខកាល់ (តួ ឬសាក់ស៊ី) ដែលចម្លងជាក់ស្ដែងពីយានយន្ត

២ + បណ្ណសម្គាល់ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធឆ្លងរាជធានី ខេត្ត)

៣ + វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

៤ + អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ៖

 ពលរដ្ឋខ្មែរ ៖ អត្តសញ្ញាណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ចាក់ពីអាជ្ញាធរមានសមត្ថកិច្ច

 ជនបរទេស ៖ លិខិតឆ្លងដែន និងទិដ្ឋាការដ្ឋានមានសុពលភាព និងលិខិតបញជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

៥ + បង្កាន់ដៃពន្ធប្រថាប់ត្រា

៦ + លិខិតលក់ទិញ

៧ + កិច្ចសន្យាធានា ដែលមានបញចាក់ពិប៉ុស្តិ៏នគរបាល

សូមអានសេចក្តីលំអឹតខាងក្រោមនេះ ៖

ប្រភព ៖ មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

អត្ថបទ ៖ Art

មតិយោបល់