• 2020-05-22 09:18:33
  • ព័ត៌មាន

អំឡុង​សង្គ្រាម​ស៊ីវិល កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​គ្រឹះ​ ទាក់ទង​នឹង​ការ​បន្ថយ​អាវុធ​នុយក្លេអ៊ែរ

  • 2020-05-22 09:18:33
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

អាវុធ​នុយក្លេអ៊ែរ ស្ថិត​ក្នុង​ចំណោម​អាវុធ​មហា​ប្រល័យ​ ដែល​អាច​បំផ្លាញ​សេចក្ដី​សុខ និង​សុខដុមរមនា​របស់​មនុស្ស​ជាតិ​ ហេតុនេះ​ហើយ​ទើប​សន្ធិសញ្ញា​នានា​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ការ​បង្កើត​ និង​ការ​ចែកចាយ​អាវុធ ត្រូវ​បាន​ផ្ដួចផ្ដើម​ជា​បន្ត​បន្ទាប់​។ សន្ធិសញ្ញា​គ្រឹះ​ក្នុង​ការ​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​គឺ សន្ធិសញ្ញា​ស្ដីពី​ការ​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៨ ហើយ​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​១៩៧០។

ចំពោះ​កម្ពុជា​វិញ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ឈប់​ការ​សាយភាយ​ "អាវុធ" នុយក្លេអ៊ែរ​នេះ​ដែរ ដោយ​បាន​ចុះ​សន្ធិសញ្ញា​ចូល​ជា​ភាគី​មួយ ក៏​ដូច​ជា​ធ្វើ​សច្ចាប័ន​ក្នុង​ច្បាប់​ជាតិ​ផង​ដែរ។ កម្ពុជា​បាន​ចុះ​ NPT ដំបូង​នៅ​ឆ្នាំ​១៩៧២ នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដែល​ជា​ពេល​កម្ពុជា​កំពុង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម។

ទោះ​ជា​ផ្លាស់​ប្ដូរ​របប​នយោបាយ​ពិត​មែន កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​គោលជំហរ​ដដែល ដោយ​បាន​ចុះ​នៅ​រដ្ឋធានី​មូស្គូ នា​ឆ្នាំ​១៩៨៧ ដែល​ជា​ពេល​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ។

ជា​បន្ត​បន្ទាប់​មក​ទៀត​ កម្ពុជា​នៅ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ទាក់ទិន​នឹង​រឿង​អាវុធ​នុយក្លេអ៊ែរ ដោយ​កម្ពុជា​បាន​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​អន្តរជាតិ និង​តំបន់​ជា​ច្រើន​ ហើយ​ថ្មីៗ​នេះ​ កម្ពុជា​ក៏​បាន​ពិភាក្សា​ពី​ច្បាប់​ស្ដី​ពី ការ​ប្រឆាំង​ការ​រីកសាយ​ភាយ ហិរញ្ញប្បទាន អាវុធ​មហាប្រល័យ​៕

សន្ធិសញ្ញា​ NPT មាន​ ៣សរសរ​ស្ដម្ភ​គឺ (១) ការ​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (២) ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​ (៣) សិទ្ធិ​ក្នុង​ប្រើប្រាស់​ដោយ​សន្តិវិធី​ នៃ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ (ប្រើ​ដើម្បី​ជា​ថាមពល​អគ្គិសនី និង​ថាមពល​ផ្សេង​ទៀត លើកលែង​តែ​យក​ធ្វើ​ជា​អាវុធ)

ប្រភព៖ ការិយាល័យ​អង្គការ​សហប្រជាជាតិ សម្រាប់​កិច្ចការ​លុបបំបាត់​អាវុធ

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី