• 2020-05-26 04:38:01
  • ចរាចរណ៍

នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀត

  • 2020-05-26 04:38:01
  • ចំនួនមតិ 15 | ចំនួនចែករំលែក 124

ចន្លោះមិនឃើញ

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈ ដែលរថយន្ត កំពុងធ្វើចរាចរណ៍ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ។ នេះបើយោងតាមផេករបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក បានឲ្យដឹងនៅថ្ងៃនេះ។

នាយ​ឧត្ដម​សេនីយ៍​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

ប្រភពដដែលបានសរសេរទៀតថា ការព្រមានរបស់អគ្គស្នងការនគរបាលជាតិគឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល រថយន្តទាំងនោះកំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់