- 2020-05-27 07:38:50
- សេដ្ឋកិច្ច
ឃើញរូបភាពទាំងនេះហើយ ទើបដឹងថា ៨តំបន់នៅភ្នំពេញខុសគ្នាច្រើន ពី១០ឆ្នាំមុន និងបច្ចុប្បន្ន
- 2020-05-27 07:38:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរូបភាពទាំងនេះហើយ ទើបដឹងថា ៨តំបន់នៅភ្នំពេញខុសគ្នាច្រើន ពី១០ឆ្នាំមុន និងបច្ចុប្បន្ន
ចន្លោះមិនឃើញ
ទំព័រហ្វេសប៊ុក មកដល់-Arrived បានធ្វើការប្រៀបធៀបរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៨ និងបច្ចុប្បន្នតាមរយៈ Google ដោយយកមកប្រៀបធៀបគ្នា បានបង្ហាញអំពីការប្រែប្រួលខុសគ្នាស្រលះតែម្ដង។ នេះបានបញ្ជាក់ថា រាជធានីភ្នំពេញ មានការអភិវឌ្ឍទៅមុខឆាប់រហ័ស ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា តាមរយៈការវិនិយោគពីបរទេស។ លំនៅឋាន កន្លែងកម្សាន្ត សណ្ឋាគារ អគារពាណិជ្ជកម្ម បានរីកលូតលាស់ដូចផ្សិតពេញរាជធានីភ្នំពេញ។
សូមមកមើលភាពខុសប្លែកគ្នាកាលពី១០ឆ្នាំមុន និងបច្ចុប្បន្ននៅ៨កន្លែង ក្នុងរាជធានីភ្នំពេញដូចខាងក្រោម៖
១. តំបន់បឹងកក់
២. តំបន់ជើងឯក
៣. តំបន់ជ្រោយចង្វារ
៤. តំបន់កោះពេជ្រ
៦. តំបន់សែនសុខ
៧. តំបន់ភ្នំពេញថ្មី
៨. តំបន់បឹងបាយ៉ាប
សូមជម្រាបជូនថា គិតត្រឹមដើមឆ្នាំ២០១៨ អគារខ្ពស់ៗនៅភ្នំពេញមានចំនួន ៩៧៩អគារ។ ចំណែកឯទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារស្នាក់នៅ រួមសណ្ឋាគារ និងខុនដូ មានចំនួន ១៩៩កន្លែង។ សណ្ឋាគារប្រណីតៗចំនួន ២៨៨កន្លែង ។ នេះបើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ។
ក្រៅពីនេះការសាងសង់ថ្មីៗមានចំនួន ១ ១០១គម្រោង លើផ្ទៃដីសំណង់ សរុបជិត ៣,៨លានម៉ែត្រក្រឡា ដែលមានទំហំ ទុនវិនិយោគប៉ាន់ស្មាន ប្រមាណ ១,៩ពាន់លានដុល្លារអាមេរិក ដែលអភិបាលរាជធានីភ្នំពេញទទួលបាន។
ភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ប្រកបដោយសក្កានុពលខ្ពស់ ហ៊ុមព័ទ្ធទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋានប្រណីត និងជាតំបន់ប្រមូលផ្តុំ ទៅដោយឧទ្យានបុរី ប្រកបដោយប្រណីតភាព ក្នុងរាជធានីភ្នំពេញ៕
ដោយសារតែកំណើនប្រជាជន និងតម្រូវការលំដ្ឋានសម្រាប់ការរស់នៅនោះ ដូច្នេះប្រសិនបើប្រិយមិត្តចង់ទិញអចលនទ្រព្យមានការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ មិនគួររំលងកម្មវិធីមួយនេះ
ទូទៅ ការលក់អចលនទ្រព្យបញ្ចុះតម្លៃច្រើនធ្វើឡើងនៅក្នុងកម្មវិធីពិសេសណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹងមានការលក់អចលនទ្រព្យបញ្ចុះតម្លៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale” នេះ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ (សូមប្រើកូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បីទទួលបានការបញ្ចុះតម្លៃ)៕