- 2020-06-01 08:11:45
- សេដ្ឋកិច្ច
៥ខែដំបូងឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូល ១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
- 2020-06-01 08:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ខែដំបូងឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូល ១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
ចន្លោះមិនឃើញ
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ។
សម្រាប់ប្រាក់ចំណូលជាង១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៧ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការ ព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖
ប្រភព៖ គ្រឹះស្ថានអង្គរ