- 2020-06-02 10:01:48
- សេដ្ឋកិច្ច
ចង់ក្លាយជាអ្នកមានដោយសារដីធ្លី មកមើល៣ស្នៀតនេះសិន
- 2020-06-02 10:01:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជាអ្នកមានដោយសារដីធ្លី មកមើល៣ស្នៀតនេះសិន
ចន្លោះមិនឃើញ
ឆ្លងកាត់បទពិសោធន៍ខាងទិញលក់ដីធ្លីរយៈពេល១៥ឆ្នាំ លោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត (KHMER REAL ESTATE ) ដែលមនុស្សភាគច្រើនបានចាត់ទុកជាបុគ្គលជោគជ័យមួយក្នុងវិស័យនេះ បានចែករំលែកនូវយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដើម្បីឈានទៅទទួលបានជោគជ័យ។ ក្នុងកិច្ចសម្ភាសជាមួយ Sabay លោកបានគូសបញ្ជាក់នូវចំណុចបីធំៗ ដែលនាំឱ្យជោគជ័យនោះ។
ទី១ ការតាំងចិត្ត៖ ការតាំងចិត្ត ដើម្បីជម្នះឧបសគ្គចំពោះមុខ គឺជាចំណុចសំខាន់មួយនាំទៅរកភាពជោយជ័យ។ លោកមិនមានពេលវេលាឈប់សម្រាកថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យទាន សម្រាកថ្ងៃត្រង់ និងផឹកស៊ីឡើយ។ពោលគឺធ្វើការងារពេញមួយសប្តាហ៍៧ថ្ងៃ មួយឆ្នាំ ៣៦៥ ថ្ងៃ ធ្វើដោយផ្ចិតផ្ចង់បាញ់ឆ្ពោះទៅគោលដៅ នោះគឺវិស័យដីធ្លីតែម្តង។
ទី២ ចំណេះថា និងចំណេះធ្វើ ៖ ត្រង់ចំណុចនេះលោកមានតាំងពីរៀនថ្នាក់បរិញ្ញាបត្រ រហូតដល់បណ្ឌិត ខណៈមុនដំណើរការក្រុមហ៊ុន ដែលប្រើប្រាស់ទុនប្រមាណ ១០០០ដុល្លារ លោកបានឆ្លងកាត់ការងារជាភ្នាក់ងារនាំភ្ញៀវទិញដី និងចេះ រកលុយតាំងពីមិនទាន់ចូលរៀនមហាវិទ្យាល័យ។
ទី៣ ព្រហ្មលិខិត ៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត គឺជាពាក្យដែលគេតែងលឺជារើយៗ។ សម្រាប់លោក គឹម ហ៊ាង មានការតាំងចិត្ត ស្មើនឹងមានភាពជោគជ័យ ៣០% មានចំណេះថា និងចំណេះធ្វើស្មើ៣០% ។ ចំណែក ៤០%ទៀតគឺព្រហ្មលិខិត។ លោកកាក់កបទៅនឹងវិស័យដីធ្លី និងអចលនៈទ្រព្យ ខណៈអ្នកខ្លះខំមែន ប៉ុន្តែស្ទើរទាំងចំណេះថា និងចំណេះធ្វើ។ចំណែកអ្នកខ្លះខំក៏ខំ ចំណេះថា និងចំណេះធ្វើក៏មាន ប៉ុន្តែព្រហ្មលិខិតមិនតម្រូវឱ្យក្លាយជាអ្នកមាន។
ទោះជាយ៉ាងណា លោក គឹម ហ៊ាង បានឱ្យដឹងទៀតថា អ្នកប្រលូកវិស័យដីធ្លីជំនាន់លោក ១០ នាក់ មាន៩ នាក់បរាជ័យទៅវិញ។ លោក គឹម ហ៊ាង បានបើកក្រុមហ៊ុនផ្លូវការកាលពីឆ្នាំ២០០៨ ។ ទៅថ្ងៃអនាគតលោកមានក្តីសុបិនមួយ បើមានអតិថិជនចង់រកសេវាផ្នែកដីធ្លី គឺអាចមករកលោក ខណៈផែនការរយៈពេល១០ ឆ្នាំខាងមុខនឹងបើកសាខាក្រុមហ៊ុនឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញ គ្រប់ខេត្តក្រុង និងគ្រប់ស្រុក ដែលមានសក្តានុពលដីធ្លីខ្លាំង៕
ក្រៅពីក្បួនខាងលើនេះ អ្នកចង់រកស៊ីដីធ្លីក៏ត្រូវដឹងអំពីកម្មវិធីនានា ដែលមានការបញ្ចុះតម្លៃ ទិញទៅដឹងតែចំណេញដែរ។ ដូច្នេះស្វែងយល់ព័ត៌មានបន្ថែមខាងក្រោមនេះ៖
ទូទៅ ការលក់អចលនទ្រព្យបញ្ចុះតម្លៃច្រើនធ្វើឡើងនៅក្នុងកម្មវិធីពិសេសណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹងមានការលក់អចលនទ្រព្យបញ្ចុះតម្លៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale” នេះ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ (សូមប្រើកូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បីទទួលបានការបញ្ចុះតម្លៃ)៕