• 2020-06-05 03:15:19
  • ព័ត៌មាន

បុរី TV Star គម្រោង​ថ្មី​ នឹង​លេចរូបរាង​នៅ​ទីតាំងដ៏មាន​សក្ដានុពលបំផុត​មួយ​ក្នុង​រាជធានី​ភ្នំពេញ!

  • 2020-06-05 03:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់ និងលក់គម្រោងរបស់ខ្លួន បុរី (TV Star) បានសម្រេចរៀបចំពិធីបញ្ជុះបឋមសិលាគម្រោងទី ៦ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ ដោយមានវត្តមានពីម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសាព័ត៌មាន និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។

គម្រោងទី៦ មានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំង សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃ ប្រកបដោយគុណប្រយោជន៍៤ គឺ ផ្ទះដែលអាចរស់នៅបាន ផ្ទះដែលងាយស្រួលលក់ ផ្ទះដែលអាចប្រកប អាជីវកម្មបាន និងផ្ទះដែលអាចជួលបាន។

លោក សាំង វាសនា អគ្គនាយកប្រត្តិបត្តិរបស់បុរី (TV Star) បានមានប្រសាសន៍រៀបរាប់ពីលក្ខណ:ពិសេសរបស់សំណង់បុរី (TV Star) ប្រាប់មកកាន់អ្នកសារពត៌មានថា ***“អតិថិជនដែលកំពុងតែស្វែងរកលំនៅដ្ឋានដ៏សមប្រកបគួរយល់ដឹង និងពិចារណាពីលក្ខណ:ពិសេសរបស់បុរី (TV Star) ដែលមានដូចជា៖ ទីមួយ ថ្នាំលាបដែលមានគុណភាពលេខ១ អាចនិយាយបានថាមានតែមួយនៅកម្ពុជា ធានាគុណភាពពណ៌រហូតដល់ ១២ឆ្នាំ មិនប៉ោង មិនរបក មិនកាន់ស្លែរ មិនផុយរបេះ មិនជក់ទឹក ដោយអាចធ្វើតេស្តជាមួយនឹងការជះកាហ្វេមួយកែវទៅលើជញ្ជាំងរួចយកអេប៉ុងមកជូតសំអាត។ ទីពីរ ដំបូលដែលមានការចាក់បេតុងប្លង់សេ ដែលអាចធានាបាន មិនមានការជ្រាបទឹក។ ទីបី ខ្សែរភ្លើង ដែលយើងយកមកប្រើប្រាស់ជាខ្សែភ្លើងមានគុណភាពលេខមួយនាំចូលពីប្រទេសសិង្ហបុរី។ ទីបួន ដែកដែលយើងប្រើប្រាស់ក្នុងការសាងសង់ជាដែកលេខមួយ និងទីប្រាំ សម្រាប់ផ្ទះវីទ្បា មានចំណតទ្បាន ដែលអាចចតទ្បានពីរ ស្របគ្នា។”

លោកអគ្គនាយក បានបញ្ជាក់ទៀតថា “បុរី TV Star បានប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍របស់ ខ្លួនក្នុងការសាងសង់ នូវលំនៅដ្ឋាន សម្រាប់អតិថិជន គឺ លំនៅដ្ឋានប្រកបដោយគុណភាព សោភ័ណ្ឌភាព និងផាសុខភាព។ បុរី TV Star ក៏មានគោលការណ៍ជាច្រើន ក្នុងការជួយសម្រួលដល់ អតិថិជន ដែលមានបំណងចង់ទិញផ្ទះ ប្រកបដោយលក្ខណ:ងាយស្រួល និងមានជម្រើសជាច្រើន។ បើចង់ ដឹងកាន់តែច្បាស់ អាចមកសាកសួរព័ត៌មានបន្ថែម។“

ក្នុងពេលដ៏ឆាប់ខាងមុខនេះ បុរី TV Star គម្រោងទី៦ នឹងលេចរូបរាង​ទ្បើង នៅតាមទីតាំងដែលបានរៀបរាប់ខាងលើ នៅក្នុងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអតិថិជនអាចទាក់ទងសួរព័ត៌មាន ទៅតាមអាស័យដ្ឋាន ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លេខទំនាក់ទំនង 067/095/098 98 2000៕

មតិយោបល់