- 2020-06-11 10:47:25
- សេដ្ឋកិច្ច
ចង់ទិញផ្ទះបានតម្លៃធូរថ្លៃ មកមើលក្បួនចរចាទិញផ្ទះ ៦ក្បាច់នេះ
- 2020-06-11 10:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទិញផ្ទះបានតម្លៃធូរថ្លៃ មកមើលក្បួនចរចាទិញផ្ទះ ៦ក្បាច់នេះ
ចន្លោះមិនឃើញ
តិចនិកចរចាតម្លៃផ្ទះ ជាវិធីសាស្ត្រមួយដែលប្រិយមិត្ត ជាពិសេសអ្នកចង់បានលំនៅឋានផ្ទាល់ខ្លួនគួរដឹង និងរៀនសូត្រឲ្យបានច្រើន ហើយតិចនិកនេះដែរ លោកអ្នកអាចប្រើប្រាស់ ទាំងការទិញគម្រោងផ្ទះថ្មី និងចាស់។
ពិតណាស់ អ្នកណាៗក៏ចង់ទិញផ្ទះដែលត្រូវចិត្តក្នុងតម្លៃថោក និងសមល្មមប្រាក់បានត្រៀមទុក ប៉ុន្តែផ្ទះដែលចង់បានបែរជាមានតម្លៃខ្ពស់លើសទឹកប្រាក់បន្តិច ដែលនេះSabay បានដកស្រង់ពីឈ្មួញកណ្ដាល (អ្នកគួកជេរផ្ទះនិងដី) ម្នាក់ លោក សឿង ណារ៉ុង ប្រាប់ពីគន្លឹះប្រើប្រាស់តិចនិកសម្រាប់ចរចាឲ្យតម្លៃពេញចិត្តបាន។
១. អ្នកណា គឺជាអ្នកលក់
នៅបណ្ដាញលើអ៊ីនធើណិត មិនខ្វះទេអ្នកប្រកាសលក់ផ្ទះនោះ ហើយនៅពេលទាក់ទងជាមួយអ្នកប្រកាសលក់ផ្ទះហើយ យើងគួរតែសួរឲ្យហើយថា ជាឈ្មួញកណ្តាល (អ្នកគួកជេរ) ឬម្ចាស់ផ្ទះ ? ព្រោះឈ្មួញកណ្ដាលគ្មានសិទ្ធសម្រេចចិត្តភ្លាមៗ និងលំបាកតថ្លៃជាងម្ចាស់ផ្ទះ ប៉ុន្តែបើជាម្ចាស់ផ្ទាល់នោះ ការជជែកសម្រេចម៉ាត់ៗតែម្ដង ។
២. ដឹងព័ត៌មានច្រើន ងាយស្រួលប្រៀបធៀប
ស្វែងរកពីតម្លៃលក់ក្នុងតំបន់នោះកាន់តែច្រើន យើងកាន់តែងាយស្រួលប្រៀបធៀប។ មានន័យថា យើងគួរតែឆ្លៀតទៅសួរតម្លៃផ្ទះនៅម្ដុំៗនោះ ពីអ្នកភូមិ ឬអ្នកទើបមករស់នៅថ្មីថ្មោង។ ម្យ៉ាងយើងក៏ត្រូវដឹង ផ្ទះដែលចាប់អារម្មណ៍ មានតម្លៃខ្ពស់ ឬទាបជាងតម្លៃទីផ្សារ។ មួយវិញទៀត សម្រាប់ផ្ទះលក់បន្ត ទិន្នន័យគោលៗដែលគួរដឹងដូចជា ផ្ទះនេះប្រកាសលក់មកយូរហើយឬនៅ ? បើសិនជាប្រកាសលក់យូរឆ្នាំហើយ ម្ចាស់ផ្ទះក៏គង់ចង់លក់យ៉ាងពេញទំហឹង និងពួកគេទិញមកក្នុងតម្លៃប៉ុន្មាន?
បន្ទាប់ពីប្រមូលព័ត៌មានបានច្រើនទាក់ទិន ទំហំផ្ទះ គុណភាពសំណង់ ទំហំផ្លូវចូល សន្តិសុខសុវត្ថិភាព ជាដើម យើងគួរប្រើប្រាស់ទិន្នន័យនោះទៅចរចាដោយយកផ្ទះផ្សេងទៀតមកប្រៀបធៀប នឹងធ្វើឲ្យមើលទៅប្រសិទ្ធភាពជាងយកតួលេខមកនិយាយ។
៣. ជួសជុលច្រើន ចរចាច្រើន
ដល់ចំណុចនេះ គឺនិយាយពីផ្ទះចាស់(ផ្ទះតពីគេ) លោកត្រូវមើលពីសំណង់ផ្ទះ តើមានចំណុចណាត្រូវជួសជុលខ្លះ។ បើអាច គួរប៉ាន់ស្មានត្រួសៗជាមុន តើត្រូវជួសជុលជាក់ស្ដែង នឹងចំណាយលើការជួសជុលប៉ុន្មាន ហើយអាចយកចំនួននោះមកចរចាបញ្ចុះតម្លៃ តែគួរគិតគូល្អិតល្អន់ឲ្យមែនទែន ។
៤. កុំបង្ហាញចេតនា ដូចចង់បានឲ្យសោះ
ប្រសិនបើកំពុងបញ្ចុះបញ្ចូលអ្នកលក់ឲ្យចុះថ្លៃ កុំបង្ហាញចេញឲ្យឃើញថា យើងចង់បានខ្លាំង ព្រោះវានឹងធ្វើឲ្យអំណាចនៃការចរចារបស់យើងថយចុះភ្លាមៗ ។
៥. សួរហេតុផលក្នុងការលក់
ម្ចាស់ផ្ទះម្នាក់ៗតែងមានហេតុផលក្នុងការលក់ខុសៗគ្នា យើងអាចសួរដល់ហេតុផលដែលចង់លក់ និងមើលថា គាត់ប្រញាប់លក់ឬទេ? ដូចជាលក់បន្ទាន់ ព្រោះត្រូវទៅស្រុកក្រៅ ត្រូវការដោះបំណុលឬមានហេតុផលណាមួយដែលលោកអ្នកគួរសង្កេតដោយខ្លួនឯង។
៦. តថ្លៃទាបជាងតម្លៃចង់បាន
នៅពេលប្រាប់ពីតម្លៃចង់បានក្នុងគ្រាដំបូង គួរប្រាប់តួលេខដែលទាបជាងតម្លៃយើងកំណត់ ព្រោះដើម្បីឲ្យអ្នកលក់ទទួលយក ដោយទម្លាក់តម្លៃប្រហាក់ប្រហែលនឹងចំនួនដែលយើងត្រូវការ ។ យ៉ាងណាមិញ មិនថានឹងតថ្លៃប៉ុន្មានក្តី រឿងមួយដែលមិនគួរធ្វើជាដាច់ខាត គឺតថ្លៃទាបជ្រុលពេករហូតគួរឲ្យស្អប់ ព្រោះអ្នកលក់ចង់ចំណេញ អ្នកទិញចង់បានថោក ហេតុនេះដំណាក់កាលចុងក្រោយ គួរដាក់តម្លៃដែលពេញចិត្តទាំងសងខាង៕
ដោយសារតែកំណើនប្រជាជន និងតម្រូវការលំដ្ឋានសម្រាប់ការរស់នៅនោះ ដូច្នេះប្រសិនបើប្រិយមិត្តចង់ទិញអចលនទ្រព្យមានការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ មិនគួររំលងកម្មវិធីមួយនេះ
ទូទៅ ការលក់អចលនទ្រព្យបញ្ចុះតម្លៃច្រើនធ្វើឡើងនៅក្នុងកម្មវិធីពិសេសណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹងមានការលក់អចលនទ្រព្យបញ្ចុះតម្លៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale” នេះ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ (សូមប្រើកូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បីទទួលបានការបញ្ចុះតម្លៃ)៕