• 2020-06-15 08:46:04
  • ចរាចរណ៍

ក្រសួងស្នើពលរដ្ឋ ធ្វើឯកសារផ្ទេរកម្មសិទ្ធយានយន្ត ឲ្យបានមុនថ្ងៃទី ៣០ មិថុនា

  • 2020-06-15 08:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានអោយដឹងថាចំពោះការធ្វើឯកសារ ផ្ទេរកម្មសិទ្ធយានយន្ត ដែលទិញតៗគ្នា មិនស្គាល់ម្ចាស់ដើម និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបញ្ចាក់ ក៏ដូចជាក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំកម្មសិទ្ធយានយន្ត អោយបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

ចំពោះការផ្ទេរកម្មសិទ្ធយានយន្ត ត្រូវមានសំណុំឯកសារដូចខាងក្រោម ៖

  • ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះ មានផ្តិតស្នាមមេដៃអ្នកស្នើរសុំ និងមានបិទសំណៅលេខកាល់ (តូ ឬសាក់ស៊ី)
  • បណ្ណសម្គាល់ (ច្បាប់ដើម) និងផ្លាកសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធឆ្លងរាជធានីខេត្ត)
  • វិញ្ញបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
  • អត្តសញ្ញាណអ្នកលក់ និង អ្នកទិញ ៖ ពលរដ្ឋខ្មែរ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ជនបរទេស ៖ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធយានយន្ត
  • លិខិតលក់ទិញ
  • កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិនគរបាលរដ្ឋបាល

សូមអានលម្អិតបន្ថែមខាងក្រោម ៖

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ ៖ Art

មតិយោបល់