• 2020-06-16 09:08:54
  • ព័ត៌មាន

អ្នកផ្គត់ផ្គង់ទឹកស្អាត-អគ្គិសនី អាចចេញវិក្កយបត្រភ្លាមៗ ច្បាស់ៗ ជាមួយប្រព័ន្ធគ្រប់គ្រងអនឡាញដ៏ទំនើបនេះ

  • 2020-06-16 09:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លែងពិបាកទៀតហើយ សម្រាប់អ្នកដែលមានអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ទឹកភ្លើង ជូនដល់ប្រជាជន ដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា ឥឡូវនេះកាន់តែងាយស្រួលជាមួយប្រព័ន្ធគ្រប់គ្រងអនឡាញ លោកអ្នកអាចទាញមើលរបាយការណ៍ និងចេញវិក្កយបត្រ ជូនអ្នកប្រើប្រាស់បានដោយខ្លួនឯង។

ដើម្បីឲ្យអាជីវកម្មអ្នក កាន់តែរីកចម្រើន ងាយស្រួលក្នុងការគ្រប់គ្រង កត់ត្រាទិន្នន័យច្បាស់លាស់ និង ទូទាត់រហ័ស ព្រមទាំងផ្ដល់ជូននូវសេវាដែលល្អឥតខ្ចោះដល់អតិថិជនផង លោកអ្នកអាចជ្រើសរើស ឧបករណ៍ប្រើប្រាស់ តាមប្រព័ន្ធអនឡាញរបស់ Banhji ។

កាន់តែទំនើប! ក្រុមហ៊ុនបញ្ជី (Banhji) បានណែនាំប្រព័ន្ធ Utility ដែលជាប្រព័ន្ធគ្រប់គ្រងតាមអនឡាញ លោកអ្នកអាចប្រើប្រាស់នូវកម្មវិធីជាច្រើនដូចជា៖

  • អាចប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង
  • មានភាពងាយស្រួលក្នុងការចេញវិក្កយបត្រ ដើម្បីចែកជូនដល់អតិថិជន
  • អាចកំណត់តួនាទី និងសិទ្ធសម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធ
  • សុវត្ថិភាពនៃការរក្សាទិន្ន័យ
  • ប្រើប្រាស់បានច្រើនរូបិយបណ្ណ
  • សេវាកម្មបង់ប្រាក់តាមធនាគា
  • របាយការណ៍ សង្ខេប, អតិថិជន, បំណុល, លក់, និងទទួលសាច់ប្រាក់
  • គ្រប់គ្រងចំណូលចំណាយ និងការលក់
  • គ្រប់គ្រងសន្និធិ
  • គ្រប់គ្រងផលិតកម្មទឹក
  • គ្រប់គ្រងអចលនទ្រព្យ
  • និងមានវគ្គសិក្សាពីការប្រើប្រាស់ប្រព័ន្ធ និងគណនេយ្យក្នុងការគ្រប់គ្រងស្ថានីយ៍។

ក្រៅពីការប្រើប្រាស់ទឹកភ្លើង ដែលតភ្ជាប់ពីរដ្ឋ នៅមានប្រជាពលរដ្ឋជាច្រើនទៀតដែលប្រើប្រាស់សេវាកម្មទឹកស្អាត និងអគ្គិសនីឯកជន។ ដូច្នេះសម្រាប់អ្នកដែលមានសិទ្ធចែកចាយ ទឹក និងអគ្គិសនី លែងពិបាក ស្មុគស្មាញ ដូចមុនទៀតហើយ ជាមួយ Utility របស់ក្រុមហ៊ុនបញ្ជី ជំនួញរបស់អ្នកនឹងកាន់តែធំឡើង ងាយស្រួលគ្រប់គ្រង។

ប្រសិនបើមានចម្ងល់ ឬមានចំណាប់អារម្មណ៍ ចង់ប្រឹក្សាយោបល់ អាចទាក់ទងតាមរយៈ ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់