• 2020-06-17 08:25:36
  • ចរាចរណ៍

ចាប់រថយន្តដឹកលើសទម្ងន់២៧៦គ្រឿង និងពិន័យជាង៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

  • 2020-06-17 08:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការផ្សាយចេញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃតី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។

តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖

• លើសពី ៥%-១០% មានចំនួន ៣គ្រឿង

• លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង

• លើសពី ២០% មានចំនួន ៧៥គ្រឿង

ជាមួយគ្នានោះដែរ ក្រសួងបានស្នើរដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ៕

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

មតិយោបល់