• 2020-06-25 03:18:37
  • សេដ្ឋកិច្ច

កាន់តែងាយស្រួល! ធនាគារ ABA អនុញ្ញាតការផ្ទេរប្រាក់ឆ្លងដែនក្នុងពេលវេលាជាក់ស្តែងជាមួយសេវាផ្ទេរប្រាក់ Visa Direct

  • 2020-06-25 03:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីផ្តល់នូវបទពិសោធសេវាធនាគារចល័តកាន់តែប្រសើរ ធនាគារ ABA អនុញ្ញាតនូវការផ្ទេរប្រាក់ឆ្លងដែនជំនាន់ថ្មី តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទូទាត់ភ្លាមៗ របស់ក្រុមហ៊ុន Visa គឺសេវាផ្ទេរប្រាក់ Visa Direct។ ចាប់ពីថ្ងៃទី 23 មិថុនា 2020 អ្នកប្រើប្រាស់កម្មវិធី ABA Mobile ដែលមានកាត ABA Visa អាចផ្ញើ ឬទទួលប្រាក់បានភ្លាមៗ រវាងប្រទេសអាស៊ានចំនួនប្រាំបួន។

សេវាផ្ទេរប្រាក់ Visa Direct ជាបណ្តាញទូទាត់របស់ក្រុមហ៊ុន Visa សម្រាប់ប្រតិបត្តិការពីម្នាក់ទៅម្នាក់(P2P) ដែលអនុញ្ញាតឲ្យម្ចាស់កាត ABA Visa ធ្វើការទូទាត់ ឬផ្ទេរប្រាក់ស្ទើរតែភ្លាមៗពីកម្មវិធី ABA Mobile ទៅកាត Visa ដទៃផ្សេងទៀតដែលចេញដោយធនាគារនានានៅក្នុងប្រទេស ថៃ វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ តាមរយៈសេវាកម្មនេះ អតិថិជនអាចផ្ទេរប្រាក់រហូតដល់ 2,500 ដុល្លារក្នុងមួយប្រតិបត្តិការនិងរហូតដល់ 1ម៉ឺនដុល្ហារក្នុងមួយខែ ដោយមានតម្លៃសមរម្យ។

លោក Sanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិកនៃធនាគារ ABA មានប្រសាសន៍ថា “កិច្ចសហការជោគជ័យ និងរយៈពេលយូរអង្វែងជាមួយក្រុមហ៊ុន Visa បានដាក់ឲ្យប្រើប្រាស់នូវគំនិតផ្តួចផ្តើមសេវាទូទាត់នវានុវត្តន៍ជាច្រើននាពេលកន្លងមក។ សេវាផ្ទេរប្រាក់ Visa Direct នឹងជាការផ្លាស់ប្តូរមួយ ដោយសារសេវាកម្មនេះដំណើរការស្ទើរតែភ្លាមៗដោយមានតម្លៃសមរម្យ ហើយអ្វីដែលសេវាកម្មនេះត្រូវការនោះ គឺលេខកាត Visa 16 ខ្ទង់ដែលទទួលថវិកាដែលផ្ទេរឆ្លងដែននោះ។ យើងកំពុងប្រឹងប្រែងពង្រីកសេវាកម្មនេះទៅកាន់ប្រទេសនានាបន្ថែមទៀតដោយដឹងថា សេវាកម្មប្រាកដជាបង្កើតនូវតម្រូវការកាន់តែច្រើនក្នុងចំណោមអតិថិជនរបស់យើងនាពេលអនាគត”។

លោកស្រី Monika Chum នាយកក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “នៅក្រុមហ៊ុន Visa យើងមានមោទនភាពក្នុងការរួមចំណែកចំពោះការពង្រីកជាសកលនូវសេវាផ្ទេរប្រាក់ Visa Direct ក្នុងការធ្វើឲ្យការទូទាត់តាមឌីជីថលកាន់តែរហ័ស និងងាយស្រួលសម្រាប់ទាំងអតិថិជន និងពាណិជ្ជករ។ ការអនុវត្តនូវសេវាផ្ទេរប្រាក់ Visa Direct អនុញ្ញាតឲ្យមានការទូទាត់ពីម្នាក់ទៅម្នាក់ប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាព ព្រមទាំងផ្តល់ជូនពាណិជ្ជករនូវវិធីសាស្ត្រទទួលការទូទាត់ផ្ទាល់ពីអតិថិជនក្នុងតម្លៃទាបមួយ។យើងរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ ABA ក្នុងការពង្រីក និងវិវត្តការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមឌីជីថលនៅកម្ពុជា និងទន្ទឹងរង់ចាំមើលឃើញនូវការបន្តប្រើប្រាស់ថ្នាក់តំបន់នូវការទូទាត់បែបទំនើបនៅពេលមួយដែលអាជីវកម្ម និងសហគមន៍នានាត្រូវការសេវាកម្មនេះខ្លាំងបំផុត” ។

សម្រាប់ព័ត៌មានបន្ថែមអំពីមុខងារនេះ សូមចូលទៅកាន់ទំព័រ សេវាផ្ទេរប្រាក់ Visa Direct នៅលើវិបសាយរបស់ ABA។

អត្ថបទ៖ វិបុត្រ

មតិយោបល់