- 2020-06-25 14:50:57
- ព័ត៌មាន
អ្នកប្រាជ្ញខាងអារ្យខ្មែរសាស្ត្រាចារ្យ ពៅ សាវរស បានទទួលមរណភាព
- 2020-06-25 14:50:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រាជ្ញខាងអារ្យខ្មែរសាស្ត្រាចារ្យ ពៅ សាវរស បានទទួលមរណភាព
ចន្លោះមិនឃើញ
លោកស្រីបណ្ឌិតសាស្ត្រាចារ្យ ពៅ សាវរស បានទទួលមរណភាពហើយក្នុងល្ងាចថ្ងៃព្រហស្បតិ៍នេះ (ទី២៥ ខែមិថុនា) ក្នុងជន្មាយុ ៩០ឆ្នាំ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក ក្រុមព្រះសុរិយា។
កើតនាឆ្នាំ១៩២៩ ក្នុងត្រកូលនាម៉ឺនមន្ត្រីខ្មែរសម័យព្រះរាជាណាចក្រទី១ លោកស្រីបានទទួលបានការអប់រំតាំងពីបឋមសិក្សា រហូតដល់ថ្នាក់បណ្ឌិតរដ្ឋ។ លោកស្រីសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ហើយក៏បានក្លាយជាសាស្ត្រាចារ្យនៅទីនោះ។
លុះដល់ឆ្នាំ១៩៥១ លោកស្រីបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ដោយរៀនផ្នែកភាសាសាស្ត្រ ក្រោយមកទៀតលោកស្រីក៏បានសិក្សាអារ្យធម៌ផ្សេងៗដូចជា ជំនាញខាងពុទ្ធសាសនា និងបាលី ទស្សនៈ និងអក្សរសំស្ក្រឹតជាដើម នៅតាមបណ្ដាប្រទេសផ្សេងៗដូចជា អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។
ក្នុងជីវិតរបស់លោកស្រីបានចូលរួមក្នុងការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ភាសាខ្មែរ តាមរយៈការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ ការបោះពុម្ព ចងក្រង ក៏ដូចជាផ្សព្វផ្សាយតាមសន្និសីទអន្តរជាតិនានា។ ស្នាដៃរបស់លោកស្រីមានច្រើន ពាក់ព័ន្ធនឹងការសិក្សាសិលាចារឹក អក្សរសិល្ប៍ ហើយក៏បានបង្កើតវចនានុក្រមខ្មែរ-បារាំងទៀតផង៕
ជីវប្រវត្តិដកស្រង់ពី សៀវភៅជីវប្រវត្តិលោកស្រីបណ្ឌិតសាស្ត្រាចារ្យ ពៅ សាវរស ដោយ ហម ឆាយលី (២០១៦)