• 2020-06-29 03:09:25
  • សេដ្ឋកិច្ច

ខុនដូស៊ីវីល័យដំបូងគេបង្អស់ក្នុងខេត្តសៀមរាបនឹងលេចរូបរាងឡើងនៅកណ្ដាលក្រុង

  • 2020-06-29 03:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាបច្ចុប្បន្នស្ថានភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅមិនទាន់ក្រោកឡើងមកវិញក៏ដោយ យើងក៏នៅតែអាចប៉ាន់ប្រមាណឃើញពីសក្ដានុពលអភិវឌ្ឍន៍នៃខេត្តសៀមរាប។ មជ្ឃដ្ឋានធម្មជាតិ ជាមួយនឹងទីតាំងទេសចរណ៍ជាច្រើនរបស់ខេត្តសៀមរាប បានធ្វើឱ្យខេត្តនេះជាខេត្តដែលក្លាយជាគោលដៅអភិវឌ្ឍន៍ និងវិនិយោគ ទាំងពីប្រភពរាជរដ្ឋាភិបាលក៏ដូចជាប្រភពវិនិយោគិនអន្តរជាតិ។ ផែនការអភិវឌ្ឍន៍ជាច្រើនបានលេចរូបរាងឡើង ហើយរាជរដ្ឋាភិបាលក៏នៅតែបន្តជំរុញលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ឱ្យខិតខំលើកតម្កើងមុខមាត់ខេត្តសៀមរាបតាមយន្តការចម្រុះ ដូចជាការបើកកន្លែងកម្សាន្តថ្មីៗ សាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជាពង្រឹងនូវគុណភាពសេវាទេសចរណ៍ទូទៅនៅក្នុងខេត្ត។ នេះជាទំព័រថ្មីនៃទឹកដីអង្គរ ហើយយើងទាំងអស់គ្នាអាចរំពឹងថា ខេត្តសៀមរាបនឹងក្លាយជាតំបន់ដ៏ទាក់ទាញមួយប្រចាំអាស៊ីអាគ្នេយ៍។

ដោយមានចក្ខុវិស័យដូចគ្នាជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) បានសម្រេចចិត្តចូលរួមចំណែកអភិវឌ្ឍ ខេត្តសៀមរាបនេះតាមរយៈការវិនិយោគ ពីព្រោះថាក្រុមហ៊ុនមានភាពជឿជាក់យ៉ាងខ្លាំងទៅលើសក្ដានុពល និងសន្ទុះរីកចម្រើននាពេលខាងមុខនេះ។

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន(Urban Living Solutions) ដែលជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាននិងតំបន់ពាណិជ្ជកម្ម បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ខុនដូ Rose Apple Square គម្រោងទី2របស់ខ្លួនក្នុងខេត្តសៀមរាបកាលពីព្រឹកមិញនេះ ខណៈដែលគម្រោងទីមួយ “បុរីភូមិបាគង”កាន់តែមានការគាំទ្រច្រើនឡើង។

គម្រោងខុនដូ Rose Apple Square មានទីតាំងត្រឹម5នាទីពីផាប់ស្រ្ទីត ជាសហគមន៍ទំនើបដំបូងគេបង្អស់ដែលមាននាំមកជូននូវបរិក្ខាសម្បូរបែប មានទាំងខុនដូដ៏ស៊ីវីល័យ កន្លែងធ្វើការ និងហាងកាហ្វេស្ថិតក្នុងកន្លែងតែមួយ ដែលគ្រប់នូវតម្រូវការរបស់មនុស្សជំនាន់ថ្មី។ ម្ចាស់គម្រោងបានគិតគូរយ៉ាងដិតដល់លើការរចនាជាមួយនឹងសួនច្បារបៃតង អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា។ បន្ថែមពីលើការរស់នៅដ៏មានផាសុកភាព Rose Apple Square មានការិយាល័យសម្រាប់ជួលនិងលក់ ដែលមានកន្លែងធ្វើការរួមដ៏ធំដំបូងគេបង្អស់ក្នុងខេត្តសៀមរាប សាលប្រជុំ សាលសិល្បៈ បន្ទប់ប្រជុំ ហាងនានា និងចំណតឡានក្រោមដីរហូតដល់2ជាន់។

ក្រុមហ៊ុន Urban Living Solutions បានផ្ដួចផ្ដើមគំនិតនិងទទួលយកការគូរប្លង់ពី ក្រុមហ៊ុនស្ថាបត្យកម្មដែលមានកេរ្តិ៍ឈ្មោះ Re-Edge Architecture + Design ក្នុងគោលបំណងលើកតម្កើងមុខមាត់ថ្មីរបស់សហគមន៍ទំនើបនេះ តាមរយៈការរចនា4ផ្សេងៗគ្នា លើទីតាំងតែមួយដែលមាន Forum មានកន្លែងធ្វើការរួមនិងបន្ទប់ប្រជុំ ។ Commune ជាបន្ទប់សម្រាប់ស្នាក់នៅរយៈពេលវែង, Office ជាទីតាំងការិយាល័យសម្រាប់អាជីវកម្មនិងក្រុមហ៊ុននានា ។ រួមទាំង Residence ជាខុនដូស៊ីវីល័យសម្រាប់រស់នៅមានចំនួន241យូនីតដែលអាចទិញសម្រាប់រស់នៅ ជាផ្ទះទី2ក្នុងខេត្តសៀមរាប ឬទិញសម្រាប់វិនិយោគ។

គួរឱ្យបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជា បណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Phase 1) គម្រោងបុរីភូមិបាគង (Bakong Village)ក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរនិងអន្តរជាតិ។

ខេត្តសៀមរាបដ៏ស្រស់បំព្រងរបស់យើង នឹងរីកលូតលាស់ទាំងវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសវិស័យអចលនទ្រព្យ។ យើងសង្ឃឹមថានឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗលេចរូបរាងឡើងជាបន្តបន្ទាប់ទៀត ដូចជាគម្រោង Rose Apple Square នេះផងដែរ។

សម្រាប់ព័ត៌មានលំអិតអំពីគម្រោង៖ https://www.facebook.com/RoseAppleSquare/

ទូរសព្ទលេខ៖ 099 22 55 88

មតិយោបល់
អត្ថបទពេញនិយម