• 2020-06-30 10:24:40
  • ចរាចរណ៍

ម៉ូតូកង់បីជាច្រើនគ្រឿង ត្រូវចាប់ទុក១៤ថ្ងៃ ដោយសារតែ ចតគ្មានសណ្តាប់ធ្នាប់

  • 2020-06-30 10:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយនគរបាលសណ្តាប់ធ្នាប់ខេត្ត បានចុះចាប់ម៉ូតូកង់បី និងម៉ូតូជាច្រើនគ្រឿង ដោយសារតែចតអនាធិបតេយ្យនៅតាមដងផ្លូវ។ នេះបើតាមការឲ្យដឹងពី លោក លឹម ភត្រី មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ ។

នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយប៉ូលីសសណ្តាប់ធ្នាប់ខេត្ត ចៅសង្កាត់២ និងកម្លាំងសណ្តាប់ធ្នាប់ផ្សារលើ បានចុះចាប់ម៉ូតូកង់បីចំនួន៥គ្រឿង និងម៉ូតូ ៥គ្រឿង នៅមុខ និងជុំវិញផ្សារលើ ក្រុងព្រះសីហនុ ដោយរក្សាទុក នៅនៅក្នុងសាលាក្រុងព្រះសីហនុ ក្នុងរយៈ២សប្តាហ៌ ទើបប្រគល់អោយវិញ។

ម៉ូតូ និង Passapp ដែលចុះចាប់បាន

គួរបញ្ជាក់ដែរថា សាលាក្រុងបានធ្វើការផ្សព្វផ្សាយ និងអប់រំ ចំពោះការឈប់ ឬចត អនាធិបតេយ្យ នៅតាមដងផ្លូវសាធារណ ជាពិសេសគឺលើចំណីផ្លូវ ដែលបង្កអោយមានការកកស្ទះ ក្នុងការធ្វើចរាចរណ៍ តែដោយសារតែ ការផ្គើន មិនព្រមអនុវត្ត ទើបសាលាក្រុង សម្រេចវិធានការចាប់ទុកមួយរយៈ ដើម្បីកុំអោយមានការចតអនាធិបតេយ្យបែបនេះទៀត។

សាលាក្រុងព្រះសីហនុ បានធ្វើការអំពាវនាវ ដល់បងប្អូន ដែលជាម្ចាស់យានយន្ត គ្រប់ប្រភេទ ចៀសវាង នូវការចតយ៉ាងអនាធិបតេយ្យបែបនេះ ព្រោះវាបណ្តាលអោយមានការកកស្ទះចរាចរណ៌ និងគ្រោះថ្នាក់ចរាចរណ៌ជាយថាហេតុ ជាពិសេសនោះគឺបាត់បង់សោភណ្ឌភាពនៅក្នុងក្រុងតែម្តង៕

ប្រភព ៖ ហ្វេសប៊ុកផ្លូវការ លោក លឹម ភត្រី

អត្ថបទ ៖ Art

មតិយោបល់