• 2020-07-01 00:30:33
  • ចរាចរណ៍

ក្រសួងពន្យាពេលផ្ទេរកម្មសិទ្ធិយានយន្ត រកម្ចាស់ដើមមិនឃើញ រហូតដល់ចុងខែកញ្ញា

  • 2020-07-01 00:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ម៉ែន ច័ន្ទកុសល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ នងដឹកជញ្ជូន បានប្រាប់ Sabay តាមរយៈ Telegram ឲ្យដឹងថា ក្រសួងបានប្រកាសពន្យាពេលផ្ទេរកម្មសិទ្ថិយានយន្ត ដោយរកម្ចាស់មិនឃើញ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០។

សូមចុចអាន៖ ក្រសួងស្នើពលរដ្ឋ ធ្វើឯកសារផ្ទេរកម្មសិទ្ធយានយន្ត ឲ្យបានមុនថ្ងៃទី ៣០ មិថុនា

ការពន្យាពេលសម្រួលនីតិវិធី នៃការផ្ទេរកម្មសិទ្ធិរកម្ចាស់ដើមមិនឃើញ ព្រោះតែក្រសួងមើលឃើញថា មានម្ចាស់យានយន្តមកធ្វើការផ្ទេរកម្មសិទ្ធិច្រើន ហើយនៅមានតម្រូវការបន្ដ ទើបមានការពន្យាពេលបន្ថែមទៀត។

តាមសេចក្ដីជូនដំណឹងចាស់បានផុតហើយ គឺត្រឹមថ្ងៃទី ៣០ ខែមិថុនា ប៉ុន្ដែក្រសួងកំពុងត្រៀមចេញសេចក្ដីប្រកាសថ្មី ក្នុងពេលឆាប់ៗ ដោយធ្វើការពន្យាពេលនៃការផ្ទេរកម្មសិទ្ធិយានយន្តរកម្ចាស់ដើមមិនឃើញ រហូតដល់ខែចុងខែកញ្ញា ឆ្នាំ២០២០។

ទន្ទឹមនឹងការពន្យាពេលនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានកោះប្រជុំអំពីការសម្រួលនីតិវិធី ឲ្យកាន់តែងាយស្រួល និងចំណេញពេលជាងនេះ ដើម្បីសម្រួលដល់ម្ចាស់យានយន្តចង់កាត់ឈ្មោះផងដែរ។

សូមចុចអាន៖ ឆាប់ៗនេះ ការផ្ទេរកម្មសិទ្ធិយានយន្ត នឹងលែងសូវស្មុគស្មាញហើយ

គិតត្រឹមរយៈពេល ៥ខែ ២០២០ គឺមានម្ចាស់យានយន្តបានមកផ្ទេរកម្មសិទ្ធិយានជំនិះ រហូតដល់ ៨ពាន់គ្រឿង ដែលធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ គឺមានត្រឹមតែ ៥ពាន់គ្រឿងប៉ុណ្ណោះ។ តួលេខនៃសន្ទុះ មកផ្ទេរកម្មសិទ្ធិយានយន្ត ៥ខែឆ្នាំ ២០២០ ជាតួលេខកើនឡើង ២០% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩៕

សូមចុចអាន៖ ប្រសិនបើយានយន្តមិនផ្ទេរកម្មសិទ្ធិ តើប្រឈមនឹងបញ្ហាអ្វីខ្លះ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់