• 2020-07-03 03:54:33
  • សេដ្ឋកិច្ច

បង់ប្រាក់កម្ចី ឈ្នះរង្វាន់! ត្រឹម ៧សប្ដាហ៍ អតិថិជន​ធនាគារ ស្ថាបនា និង វីង ឈ្នះទឹកប្រាក់ ៣៦លាន​រៀល

  • 2020-07-03 03:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែ ៧សប្តាហ៍​សោះ ធនាគារ ស្ថាបនា និងធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ចំនួន ៣៦លានរៀលដល់អតិថិជនមានសំណាង ដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមករវាង វីង និងធនាគារ ស្ថាបនា។

ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិជនរបស់ខ្លួនកាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមក បានផ្តល់រង្វាន់ទឹកប្រាក់ ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់ ១លានរៀល ២រង្វាន់ និងទឹកប្រាក់ ៤០ម៉ឺនរៀលចំនួន ៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។

ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីង ជិត ៨០០០កន្លែងនៅទូទាំងប្រទេស នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់ ១លានរៀល ២រង្វាន់ប្រចាំសប្តាហ៍​ បានយ៉ាងស្រួល។

សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីងទៅគណនីធនាគារ ស្ថាបនា នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់ ៤០ម៉ឺនរៀល ចំនួន ៥រង្វាន់រៀងរាល់សប្តាហ៍ផងដែរ។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាងក្លាយជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ ស្ថាបនា

មតិយោបល់