• 2020-07-03 05:02:35
  • សេដ្ឋកិច្ច

នៅក្មេងមានដើមទុនតិច ធ្វើយ៉ាងណាចាប់ផ្ដើមរកស៊ីបាន? (វីដេអូ)

  • 2020-07-03 05:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជី សិលា ដែលជាអ្នកជំនួញជោគជ័យម្នាក់ និងជាម្ចាស់ជំនួញជាច្រើនកន្លែង មានទាំងភោជនីយដ្ឋាន និងរោងកុនផងនោះ បានបង្ហើបពីគន្លឹះ​ចាប់ផ្តើមរកស៊ី ពេលនៅក្មេងហើយមានដើមទុនតិច។

លោក ជី សិលា

អ្នកជំនួញមកពីខេត្តកំពតរូបនេះបានប្រាប់ឲ្យដឹងថា "យើងវាអត់មានគន្លឹះណា ឬក៏សាលាណាដែលបង្រៀន ថាបើយើងចង់ទៅរកស៊ី យើងទៅសាលាហ្នឹង រៀនរកស៊ីហ្មង... ជាក់ស្តែងវាមិនមែនថាអត់ទេ ប៉ុន្តែវាអត់មានជំនាញឲ្យចំហ្មង”។

ស្ថិតនៅក្នុងវីដេអូនៃកម្មវិធី "Driven by Success” បុរសកូនច្បងដែលមានឈ្មោះដើមថា ជី ថ្ម រូបនេះ ក៏បានរៀបរាប់ប្រាប់ពីគន្លឹះមួយចំនួន សម្រាប់អ្នកចង់រកស៊ីពីក្មេងដែរថា ទី១ គឺត្រូវតែខិតខំ ឧស្សាហ៍ព្យាយាម និងចំណាយពេលច្រើនលើវា ទើបមានឱកាសជោគជ័យច្រើន។ ទី២ ដើម្បីបានបទពិសោធន៍ គឺវាកើតចេញពីការគិត និងការធ្វើច្រើន ដែលមិនអាចយកលុយទៅទិញ ឬរៀនពីសាលាបានឡើយ។

ក្រៅពីគន្លឹះខាងលើនេះ លោកក៏បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងមានតម្លៃជាច្រើនទៀត ព្រមទាំងប្រាប់ពីទម្លាប់ និងមូលហេតុដែលជ្រើសរើសយកឡាន Volvo XC90 ដែលលោកកំពុងប្រើប្រាស់សព្វថ្ងៃផងដែរ៕

ចង់ដឹងឲ្យកាន់តែលម្អិត សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់