• 2020-07-06 08:24:50
  • ជំនឿ

វត្តព្រះអង្គជប់ កម្រមានអ្នកដឹង ជាពិសេសបុណ្យធំៗនិងថ្ងៃចូលវស្សា

  • 2020-07-06 08:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ ជាថ្ងៃ១រោច ខែខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ដែលព្រះសង្ឃគ្រប់វត្តអារាម នៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមចូលព្រះវស្សា ដូចឆ្នាំមុនៗ។ ជាទូតទៅ ព្រះសង្ឃតាមវត្តអារាម តែងចាប់ផ្តើមធ្វើពិធីចូលព្រះវស្សានេះ នៅពេលល្ងាចឬពេលព្រលប់។

ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។ ការចូលព្រះវស្សា មានតាំងពីពេលដែលព្រះពុទ្ធគង់ជាធរមានមកម្ល៉េះ។

តាមរយះលោកតាអាចារ្យវត្តព្រះអង្គជប់ មានឈ្មោះថា ទ្រឿង សុគុណ ដែលជាអតីតមន្ត្រីសង្ឃស្រុកស្វាយលើខេត្តសៀមរាប បានឲ្យដឹងថា វត្តព្រះអង្គជប់ ជាអតីតរាជធានីរបស់ព្រះបាទ ជ័យវរ្ម័នទី២ ពីឆ្នាំ៨០២ ដល់ ៨៥០ ជាអតីតរាជធានីមហិន្រ្ទបព៍ត។ វត្តនេះក៏សាងក្នុងសត្តវត្តទី១៦នៅចង្កេះភ្នំគូលែន​។ ហើយភ្នំគូលែនកាលពីមុន ជាកោះនគរគោកធ្លក។​វត្តនេះនៅក្នុងព្រៃ មានតែតាបស់តែប៉ុណ្នោះនៅទីនោះគាត់ឡើងដោយថ្មើជើង ហើយតោងវរ័ ដើម្បីលីសុីម៉ងធ្វើអាស្រម ។តាបស់ឈ្មោះសុខសានគាត់ធ្វើជាអាស្រមនៅតំបន់នោះ ព្រោះទីនោះជាតំបន់ខ្មែរក្រហម។ ក្រោយមកក៏មានព្រះសង្ឃប្រហែល២អង្គគង្គនៅទីនោះ ហើយតាសុខសាន្តបានចេញពីទីនោះ ។ចំណែកចៅអធិការវត្តព្រះនាម ជិនចាន់ដារ៉ា គង់នៅពីឆ្នាំ២០១៣ ដែលមកពីវត្តព្រះក្រាល ។ ពីឆ្នាំ២០១៣ អនុសង្ឃវច្ឆរៈមហាសន្និបាទមន្រ្តីសង្ឃទូទាំងប្រទេសលើកទី១៣បានប្រែក្លាយអាស្រមព្រះអង្គជប់ មកជាវត្តព្រះអង្គជប់រហូតដល់សព្វថ្ងៃ ។

ចំណែកឯវត្តព្រះអង្គជប់សព្វថ្ងៃចែកចេញជាពីរដែលពុទ្ធបរិស័ទ រួមនិងប្រជាពលរដ្ឋគ្រប់គ្នាមិនដែលបានដឹង ។តាមពិតវត្តព្រះអង្គជប់ចែកចេញជា២ ៖

  • ទី១ អាស្រម នៅខាងមុខនៃវត្តព្រះអង្គជប់ ជាកន្លែងដែលភ្ញៀវទេសចរណ៏រួមនិងប្រជាពលរដ្ឋបានយកចង្ហាន់ទៅប្រគេងព្រះសង្ឃ រួមនិងបច្ច័យ ទៅទីនោះដែលទីនោះមានព្រះសង្ឃត្រឹមតែ២អង្គតែប៉ុណ្នោះ ។

  • ទី២ វត្តព្រះអង្គជប់នៅខាងក្រោយព្រះវិហារនៃអាស្រម មានព្រះសង្ឃប្រហែលជាង៣០អង្គ និងដូនជីប្រហែល១០នាក់ និងអាចារ្យ១ ។

បើតាមលោកតាអាចារ្យ ទ្រឿងសុគុណ បានឲ្យដឹងតាមរយះទូរសព្ទ័ថា តាមពិត វត្តព្រះអង្គជប់នេះ កម្រមានប្រជាពលរដ្ឋយកចង្ហាន់ទៅប្រគេនណាស់ មិនថា ថ្ងៃបុណ្យធំៗរឺថ្ងៃធម្មតា ព្រោះប្រជាពលរដ្ឋយកចង្ហាន់មកត្រឹមតែអាស្រមនៅនៅខាងមុខប៉ុណ្នោះ ។ហើយព្រះសង្ឃនៅខាងមុខចែកដាច់ពីគ្នា ដូចនេះលុយកាក់ទាំងអស់ មិនបានយកមកផ្គត់ផ្គង់ឲ្យព្រះសង្ឃនិងដូនជីនៅវត្តព្រះអង្គជប់នោះទេ ។ដោយព្រះសង្ឃនៅវត្តព្រះអង្គជប់ដាក់ត្រឹមតែធុងប្រអប់តូចមួយដើម្បីឲ្យប្រជាពលររដ្ឋដាក់បានលុយតិចតួច យកទៅផ្គត់ផ្គង់នៅវត្តប្រចាំថ្ងៃតែប៉ុណ្នោះ ។ដូចនេះវត្តព្រះអង្គជប់មិនមានចង្ហាន់បបូរណ៏ ដូចវត្តដ៏ទៃទៀតនោះទេ ។នៅទីនោះមានព្រះសង្ឃ៣៦អង្គ ភិក្ខុ៩ និងដូនជី១០រូប ។ចំណែកព្រះសង្ឃ២៥អង្គ សិក្សាភាសាបាលី ក្រៅពីនោះព្រះសង្ឃធ្វើសមាធិរួមនិងលោកយាយជី១០នាក់ ។

វត្តព្រះអង្គជប់នេះ ស្ថិតនៅភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។វត្តព្រះអង្គជប់មានប្រជាពលរដ្ឋតិចតួចប៉ុណ្នោះដែលដឹងថា ទីនោះមានអាងហែលទឹកលេងដ៏ត្រជាក់ស្រេបដូចទឹកអម្រឹតដែលផុសចេះពីព្រះជប់ ។នៅទីកន្លែងនោះ ប្រជាពលរដ្ឋ មានជំជឿលើព្រះជប់នេះ រួមនិងទឹកដ៏ត្រជាក់នោះ បើកាលណាគ្រប់គ្នាបានងូតទឹកនោះហើយ និងជាពីរោគផ្សេងៗ ។ហើយលុយកាក់តិចតួចដែលបានមកពីការធ្វើទានពេលគេមកលេងទីនោះ យកមកធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឍ។មិនថាថ្ងៃបុណ្យទានធំៗរឺថ្ងៃធម្មតានោះទេ វត្តនេះគឺពុំដែលមានចង្ហាន់គ្រប់គ្រាន់ ដូចវត្តដ៏ទៃឡើយ។

តាមរយះហ្វេសប៊ុករបស់ព្រះតេជគុណ Panna Pajoto Bhikkhu បានបង្ហាញរូបភាពនិងវីដេអូមួយចំនួនដែលទាក់ទងទៅនិងការបិណ្ឌបាតនៅក្នុងវត្តព្រះអង្គជប់

ប្រភព៖ ហ្វេសប៊ុក ព្រះតេជគុណ Panna Pajoto Bhikkhu

មតិយោបល់
អត្ថបទថ្មី