- 2020-07-16 13:23:02
- សេដ្ឋកិច្ច
ល្អណាស់! អេស៊ីលីដា ប្រកាសបញ្ចុះការប្រាក់លើការស្នើសុំឥណទានថ្មី គ្រប់ប្រភេទ
- 2020-07-16 13:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! អេស៊ីលីដា ប្រកាសបញ្ចុះការប្រាក់លើការស្នើសុំឥណទានថ្មី គ្រប់ប្រភេទ
ចន្លោះមិនឃើញ
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបញ្ចុះការប្រាក់ពី ០,៤០% ដល់ ១% ក្នុង១ឆ្នាំ បន្ថែមទៀត លើការស្នើសុំឥណទានថ្មីគ្រប់ប្រភេទ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារ កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការសម្រេចបញ្ចុះការប្រាក់នេះ គឺដើម្បីចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមថា អតិថិជនទាំងអស់ អាចដាក់សំណើសុំ តាមរយៈ អេស៊ីលីដាទាន់ចិត្ត ឬនៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរាជធានី-ខេត្តទូទាំងប្រទេស ដើម្បីឲ្យភ្នាក់ងាររបស់ធនាគារ ធ្វើការទំនាក់ទំនង និងរៀបចំជូនបានទាន់ពេល។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ៖
គេហទំព័រ : www.acledabank.com.kh