• 2020-07-22 05:23:26
  • ចរាចរណ៍

តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច?

  • 2020-07-22 05:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់រថយន្តដែលមានបំពាក់ផ្លាកលេខរាជធានី-ខេត្ត សេរីអក្សរ AT គឺអាចប្រើប្រាស់បានធម្មតា មិនតម្រូវឱ្យប្តូរថ្មីនោះទេ។ ផ្លាកលេខមានទម្រង់ ភ្នំពេញ 2AT – 0000 មានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្ដបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។

ផ្លាកលេខរថយន្ត AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន ដែលតម្រូវឱ្យប្តូរ និងធ្វើការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការមកបន្តសុពលភាពនោះ មានទម្រង់ AT20 2–0000 មានផ្ទៃពណ៌លឿងទុំ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះនាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។

ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់តែមួយឆ្នាំគត់ ដោយបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ និងត្រូវបន្តសុពលភាពរៀងរាល់ឆ្នាំ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ។

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី