- 2020-07-23 08:04:57
- សេដ្ឋកិច្ច
គម្រោងខុនដូថ្មី កម្ពស់ ៣១ជាន់ នឹងលេចត្រដែតឡើង ក្នុងតំបន់កំពុងត្រូវប៉ាន់នៃរាជធានីភ្នំពេញ
- 2020-07-23 08:04:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងខុនដូថ្មី កម្ពស់ ៣១ជាន់ នឹងលេចត្រដែតឡើង ក្នុងតំបន់កំពុងត្រូវប៉ាន់នៃរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
គម្រោងខុនដូថ្មី ដែលមានឈ្មោះថា "The Hexa" នឹងលេចឡើងនៅខណ្ឌឫស្សីកែវ (តំបន់កាំកូស៊ីធី) ចំកណ្ដាលបេះដូងនៃតំបន់អភិវឌ្ឍថ្មីនៃរាជធានីភ្នំពេញតែម្ដង។
តំបន់ដែលគម្រោងខុនដូនេះតាំងនៅ ប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្មជាច្រើន ជាមួយហេដ្ឋារចនាសម្ព័ន្ទសង្គមយ៉ាងល្អ ដែលមានដូចជា Phnom Penh City Center, TK Avenue, ផ្សារទំនើប AEON Mall Sen Sok, ផ្សារ Makro, Global House, សាលារៀនអន្តរជាតិ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្លឹបវាយកូនហ្គោល និងហាងទំនិញជាច្រើនទៀត ដូចប្រិយមិត្តឃើញក្នុងរូបខាងក្រោមស្រាប់។
ការស្ថិតនៅទីតាំងដែលកំពុងត្រូវប៉ាន់ខ្លាំងបែបនេះ ធ្វើឲ្យគម្រោងខុនដូ The Hexa ជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់រស់នៅ ធ្វើការ ឬបណ្ដាក់ទុន។
គម្រោងខុនដូ The Hexa កម្ពស់ ៣១ជាន់ លើផ្ទៃដីសរុប ១៥៧៨ម៉ែត្រការ៉េ និងមាន ៦១៤ Unit។ កម្ពស់ ៣១ជាន់នេះ ធ្វើឲ្យគម្រោងខុនដូ The Hexa ក្លាយជាគម្រោងមួយ ដែលមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងតំបន់កាំកូស៊ីធី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺខុនដូមានកន្លែងចតយានយន្តដល់ទៅ ៥ជាន់ គឺ B1 ដល់ជាន់ទី៤ ចំណែកជាន់ទី ៥ ដល់ ២៨ គឺសម្រាប់ស្នាក់នៅ និងជាន់ទី២៩ ដល់ ៣០ ជាការិយាល័យសម្រាប់ធ្វើការ។
សម្រាប់សេវាកម្មនៅក្នុងអគារខុនដូ The Hexa គឺរិតតែពិសេស ដែលផ្ដល់ជូនដល់អតិថិជនទាំងអស់នូវជីវិតរស់នៅដ៏ងាយស្រួល និងស៊ីវិល័យ ដែលមានដូចជា៖
ផ្ដល់ជូនការិយាល័យធ្វើការរួម (Co-Working Space) ដោយឥតគិតថ្លៃ
បន្ទប់សម្រាប់ប្រជុំពិភាក្សា
ហាងទំនិញផ្សេងៗ
កន្លែងហាត់ប្រាណ
អាងហែលទឹកលើអាកាស
ភោជនីយដ្ឋានលើអាកាសជាន់ទី ៣១ (Skybar) ដែលអាចឲ្យលោកអ្នក សម្រាកលំហែកាយ បន្ទាប់នឿយហត់នឹងការងារ។
សូមបញ្ជាក់ថា ខុនដូ Hexa ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន SJS Group ដែលជាក្រុមហ៊ុនដ៏ល្បីនៅតៃវ៉ាន់ ដែលមានបទពិសោធន៍ខាងការអភិវឌ្ឍន៍អចលនទ្រព្យជាង ២០ឆ្នាំមកហើយ។ មុនមានគម្រោងខុនដូ The Hexa នេះឡើង SJS Group បានទទួលជោគជ័យលើគម្រោងមួយរួចទៅហើយ គឺគម្រោង SJS1 ដែលជាគម្រោង Townhouse នៅរាជធានីភ្នំពេញដូចគ្នាដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ 061 338 168 | 096 833 8868 | 071 833 8868 ឬតាមរយៈ email: sjsgcambodia@gmail.com ឬតាមទំព័រហ្វេសប៊ុក The Hexa ៕