• 2020-07-24 06:05:31
  • ចរាចរណ៍

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងចាត់វិធានតឹងរឹងចំពោះ អ្នកបើកបរពាក់ព័ន្ធគ្រឿងញៀន

  • 2020-07-24 06:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងមានវិធានការចំពោះក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ប្រសិនជាមាន អ្នកបើកបរពាក់ព័ន្ធទៅ នឹងបញ្ហាគ្រឿងញៀន។

ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រឿងពិនិត្យទឹកនោមអ្នក បើកបរ ដើម្បីរកសារធាតុញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមិនអាចធ្វើម្នាក់ឯកបានឡើយ ត្រូវមានការចូលរួមពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យល់និងអប់រំអំពីហានិភ័យ ផងប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មាតា-បិតា ត្រូវតាមដាន ទូន្មានណែនាំកូនចៅរបស់ខ្លួនអំពីបញ្ហាគ្រឿងញៀន ដោយឡែកក្នុងករណីបើសិនពួកគាត់ពាក់ព័ន្ធគ្រឿងញៀន ត្រូវនាំពួកគាត់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងមានវិធានបន្ដទៀត។ ឯកឧត្តមក៏បានស្នើឲ្យក្រសួងសុខាភិបាល ស្របពេលយុទ្ធនាការចុះពន្យល់ប្រជាពលរដ្ឋអំពីការ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ក៏ត្រូវបញ្ជ្រៀបការពន្យល់ណែនាំប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ៕

ប្រភព៖​ក្រសួងមហាផ្ទៃ

មតិយោបល់