• 2020-08-01 02:00:00
  • ព័ត៌មាន

ជម្រះមន្ទិលរឿងផឹកទឹកដោះស្រស់ឡើងគីឡូ តាមពិតផឹកត្រូវអាចជួយឲ្យស្រកថែមទៀត

  • 2020-08-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​នៅ​វ័យ​ណា ចាស់ ឬ ក្មេងទេ រាង​កាយ​របស់​យើង​ម្នាក់​ៗ ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ប្រូតេអ៉ីន ជាតិ​កាសស្យូម និង​សារជាតិ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ស្រស់។ គ្រប់គ្នា​សុទ្ធ​តែ​ទទួលស្គាល់ថា ផឹកទឹកដោះ​ជួយ​សុខភាព​ឆ្អឹង​ឲ្យ​មាំមួន និង​មិន​មាន​បញ្ហា​ពុក​ឆ្អឹង​ពេល​ចាស់​ទៅ ។ តែក៏មានមតិមួយចំនួន​លើកឡើងដែរថា​ផឹក​ទឹក​ដោះ​គោ​ស្រស់ ធ្វើ​ឲ្យ​ឡើង​គីឡូ ទប់​មិន​ជាប់ ខណៈ​ខ្លះ​បែរ​ជា​ថា​ស្រក​គីឡូ​ទៅ​វិញ។

ឥលូវមកច្បាស់ថា​ផឹកទឹកដោះ ឡើង ឬ ស្រកគីឡូ និង របៀប​ជ្រើសរើស​ប្រភេទ​ទឹក​ដោះ​គោ​ស្រស់​តាម​តម្រូវ​ការ​ផ្ទាល់​ខ្លួន​របស់​អ្នក ដូចខាងក្រោម​ ៖

១. ប្រភេទទឺកដោះគោស្រស់ (Pasteurized Milk) ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​មាន ៣​ប្រភេទ គឺ ៖ ​ប្រភេទ​សម្រាប់​អ្នក​ចង់​ឡើង​គីឡួ (ដប​របស់​វា​មាន​គម្រប​ពណ៌​ខៀវ​ខ្ចី), ប្រភេទ​សម្រាប់​អ្នក​ធម្មតា (ដប​របស់​វា​ភាគច្រើន​មាន​គម្រប​ពណ៌​ទឹក​សមុទ្រ​ខ្ចី) ,និង​ ប្រភេទ​សម្រាប់​អ្នក​ចង់​ស្គម Low fat (ដប​របស់​វា​ភាគច្រើន​មាន​គម្រប​ពណ៌​ស)។ វា​​ជា​ប្រភេទ​ទឹកដោះគោ​​ដែល​បាន​ឆ្លង​កាត់​ការ​កម្ដៅ​នៅ​សីតុណ្ហភាព​ប្រមាណ ៧១​អង្សារ​ ក្នុង​រយៈ​ពេល​ ១៥​វិនាទី​ ដើម្បី​សម្លាប់​បាក់តេរី​ចម្លង​មេរោគ​ផ្សេងៗ។ ជាទូទៅ ទឹកដោះគោប្រភេទនេះ អាចរក្សា​ទុក​បានយ៉ាងយូរ ២​សប្តាហ៍ នៅ​ក្នុង​ទូរទឹកកក។

២. សម្រាប់​អ្នក​ដែល​ចង់​ឡើង​គីឡួ ៖ អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ទឹក​ដោះ​គោ​ដែល​មាន​គម្រប​ពណ៌​ខៀវ ឬ មានពាក្យ (Full Cream) ​ដែល​មាន​កាល់ស្យូម ,ប្រូតេអ៊ីន , ជាតិ​ខ្លាញ់ ,វីតាមីន ,និង សារជាតិ​ចិញ្ចឹម​ជាច្រើន​ទៀត​ដែល​ភាគ​ច្រើន​យើង​សង្កេត​ឃើញ​អ្នក​ម្តាយ​បាន​ទិញ​ឲ្យ​កូន​ៗ តូចៗ ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វ័យ​កំពុង​លូត​លាស់។

៣. របៀបញុំាទឹកដោះគោស្រស់

  • ចំពោះ​អ្នក​ដែល​ចង់​ឡើង​គីឡួ ៖ អ្នក​អាច​សាក​ល្បង​ដោយ​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់​បន្ទាប់​ពី​ញ៉ាំ​បាយ​ព្រឹក​រួច និង​មុន​ពេល​ចួល​គេង​ ដែលវា​នឹង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល។

  • ចំពោះ​អ្នក​ដែល​លេង​កីឡា ៖ ក៏​អាច​ញ៉ាំ​ទឹក​ដោះ​គោ​បន្ទាប់​ពី​លេង​កីឡា​រួច​ដែរ គឺ​វា​អាច​ជួយ​ទៅ​ជំនួយ​សាច់​ដុំ ​និង​ឆ្អឹង​ឲ្យ​កាន់​តែ​រឹង​មាំ។

៤. សម្រាប់​អ្នក​ដែល​ចង់​ស្រក​គីឡូ ៖ អ្នក​គួរ​ផឹក​ប្រភេទ​ទឹក​ដោះ​គោ​ដែល​មាន​គម្រប​ពណ៌​ស ឬ​ក៏​គេ​ដាក់​អក្សរ​ថា Low fat ដែល​មិន​មាន​សារ​ជាតិ​ដែល​ធ្វើ​ឲ្យ​ធាត់។ តាម​ការ​សិក្សា​មួយ​នៅ​លើ​វិបសាយ The American Journal of Clinical Nutrition បាន​បញ្ជាក់​ថា ការ​ញ៉ាំ​ទឹក​ដោះ​ស្រស់​ដែល​មាន​ជាតិ Low fat កាន់​តែ​ច្រើន​ក្នុង​មួយ​ថ្ងៃ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ស្រក​គីឡូ​ជាង​មនុស្ស​ធម្មតា​ដែល​កំពុង​សម្រក​គីឡូ​ដោយ​មិន​បាន​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់។​

តាម​ការ​បក​ស្រាយ​ខាង​លើ អាច​បញ្ជាក់​បាន​ថា​ទឹក​ដោះ​គោ​ស្រស់​ពិត​ជា​ធ្វើ​ឲ្យ​ស្រក ឬ​ឡើង​គីឡួ ពិត​ប្រាកដ​មែន ហើយ​​វា​អាស្រ័យ​ទៅ​តាម​ការ​ជ្រើសរើស​ និង តម្រូវ​ការ​របស់​មនុស្ស​ម្នាក់​ៗ​ដែរ។ ទោះ​បី​ជា​ទឹក​ដោះ​គោ​ស្រស់​អាច​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្រក និង​ឡើង​គីឡូ​តាម​តម្រូវ​ការ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ​មែន តែ​វា​នៅ​តែ​មាន​គុណ​ប្រយោជន៍​ចំពោះ​រាងកាយ​ទាំង​​មូល​របស់​មនុស្ស បើ​អ្នក​ផឹក​ក្នុង​បរិមាណ​សមរម្យ (​១កែវក្នុង ​១ថ្ងៃ)។

នៅ​ពេ​ល​ខាង​មុខ​នេះ ប្រជាជន​ខ្មែរ​យើង​នឹង​បាន​ភ្លក់​រសជាតិ​ទឹក​ដោះ​គោ​ស្រស់​សុទ្ធ​មួយ​ប្រភេទ​ទៀត គឺ​ទឹក​ដោះ​គោ​សុទ្ធ ​គីរីសួគ៌ (Kiriru) ទឹក​ដោះ​គោ​ថ្មី​នេះ ផលិត​ចេញ​ពី​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​ធំ​បំផុត​នៅ​កម្ពុជា ដែល​ប្រើ​បច្ចេកវិទ្យា​ដ៏​ទំនើប​ស្តង់ដារ​អន្តរជាតិ ដើម្បី​បាន​ទឹក​ដោះ​គោ​ដែល​សុទ្ធ​ល្អ​ ១០០% មាន​គុណ​​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព៕

អត្ថបទទាក់ទងមក​ដឹង​កាន់​តែច្បាស់​ពី​​ប្រភេទ​​ទឹកដោះគោ ​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ healthline សុភារម្យ

មតិយោបល់