• 2020-08-27 06:41:06
  • សេដ្ឋកិច្ច

ទឹកដោះគោសុទ្ធគិរីសួគ៌ ចាប់ផ្ដើមដាក់លក់ដំបូង នៅផ្សារទំនើប ៣ទីតាំងនេះ!

  • 2020-08-27 06:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ នឹង​ដាក់លក់​ជាលើកដំបូង​ ចាប់ពីថ្ងៃទី២៨ ខែសីហានេះ នៅ៣ទីតាំងផ្សេងគ្នា គឺផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក និងផ្សារបាយ័នជ្រោយចង្វារ។

ក្នុងឱកាសចេញលក់ដំបូងនេះ ក្រុមហ៊ុនបានបង្កើត​ប្រូម៉ូសិនរយៈពេល ៣ថ្ងៃជាប់គ្នា ពីថ្ងៃទី២៨ ដល់ ៣០ សីហា ក៏ដូចជាផ្ដល់ជូនការភ្លក្សរសជាតិទឺកដោះគោសុទ្ធគិរីសួគ៌ ​ដោយ​ឥតគិតថ្លៃថែមទៀត។ សម្រាប់ប្រូម៉ូសិន គឺ រាល់ការទិញទឹកដោះគោសុទ្ធគិរីសួគ៌ ១ដប ចំណុះ ៨៣០មីលីលីត្រ (តម្លៃជាង ២ដុល្លារ) នឹងទទួលបានទឹកគោជូរ (yogurt) គិរីសួគ៌ ចំនួន ១កំប៉ុង ដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា កម្មវិធីប្រូម៉ូសិនរយៈពេល ៣ថ្ងៃនេះ គឺចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៨យប់។

តាមការបញ្ជាក់កន្លងមករបស់​លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ទឹកដោះគោសុទ្ធគិរីសួគ៌ នឹងមានវត្តមាននៅតាមផ្សារ ម៉ាត និងផ្សារទំនើប ជាច្រើនទៀតជាបន្តបន្ទាប់នាពេលឆាប់ៗ ដែលខាងក្រុមហ៊ុននឹងបញ្ជាក់ជូន​នាពេលក្រោយទៀត។ លោកថា ក្រុមហ៊ុនព្យាយាម​ធ្វើយ៉ាងណា ដាក់លក់ក្នុងតម្លៃ​សមរម្យ​លើ​ទីផ្សារ ដោយសារ​ក្រុមហ៊ុនមានចក្ខុវិស័យ ចង់​ឲ្យ​ពលរដ្ឋ​គ្រប់ៗ​រូប​មាន​លទ្ធភាព​ទិញ​ទឹកដោះសុទ្ធគិរីសួគ៌​មក​ហូប ដូចពួកគាត់មានលទ្ធភាព​ទិញ​ទឹក​សុទ្ធមកហូបអ៊ីចឹងដែរ។

គួររំលឹកផងដែរថា ទឹកដោះគោសុទ្ធគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទ​គោយកទឹកដោះល្អបំផុតពី​ប្រទេស​អូស្រ្ដាលី និង​បានប្រើប្រាស់បច្ចេកទេស​ទំនើបចុងក្រោយបំផុត​ រួមនិងអ្នកជំនាញ​ពីអ៊ីស្រាអែល ដែល​ជា​​ប្រទេស​ជំនាញខាងផលិតទឹកដោះគោ ដើម្បីធានាបាននូវគុណភាព និងទំនុកចិត្តពីអ្នកទទួលទាន៕

ចុចអាន៖ មិនទាន់ចេញលក់នៅលើទីផ្សារផង ទឹកដោះគោសុទ្ធគិរីសួគ៌ មានការចាប់អារម្មណ៍ពីហាងកាហ្វេធំមួយបាត់!

មតិយោបល់