• 2020-10-04 05:30:00
  • ព័ត៌មាន

ស្គាល់ជាតិនៅ? កូននំក្រូសង់ស្លឹកតើយរបស់លូណា ចាប់មាត់ កំពុងពេញនិយមខ្លាំង

  • 2020-10-04 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូននំក្រូសង់ស្លឹកតើយ ជាប្រភេទនំមួយប្រភេទ ដែលអាចញ៉ាំបានគ្រប់ពេល មិនថាជាអាហារពេលព្រឹក ឬជាអាហារសម្រន់នោះទេ ហើយរសជាតិវាកាន់តែឆ្ងាញ់ជក់មាត់ ពេលបានញុំាជាមួយកាហ្វេ ជាអាហារពេលព្រឹក ។

ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកូននំក្រូសង់ស្លឹកតើយ បានធ្វើឲ្យអតិថិជនជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំង និងស្គាល់ហាងកាហ្វេ លូណា (Luna Coffee and Bakery) កាន់តែច្បាស់ បន្ទាប់ពីហាងនំនេះបានបើកដំណើរការអស់រយៈពេល ២ឆ្នាំកន្លងមក ។

បច្ចុប្បន្ន កូននំក្រូសង់ស្លឹកតើយ បានក្លាយជា នំប្រចាំហាងកាហ្វេ លូណា ដែលបានទាក់ទាញអ្នកញ៉ាំច្រើនជាងគេ ដោយសារតែនំនេះមានរូបរាងតូចៗដ៏ទាក់ទាញ និងមានពណ៌ចេញពីស្លឹកតើយ គួរឲ្យចង់ញ៉ាំបំផុត ចំណែកឯរសជាតិវិញគឺ ឆ្ងាញ់ ស្រួលញ៉ាំបូករួមក្លិនឈ្ងុយរបស់ប័រនិងស្លឹកតើយ ថែមទៀតផង ដែលប្លែកពីនំក្រូសង់ដទៃ។

មិនថារូបរាង ក្លិន និងរសជាតិសុទ្ធតែមានលក្ខណៈពិសេសប្លែកគេ ដែលបានសម្រិតសម្រាំងចេញពីស្នាដៃអ្នកធ្វើនំដែលស្ទាត់ជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ។ ជាក់ស្តែងកូននំក្រូសង់ស្លឹកតើយផ្ទាល់ ត្រូវបានធ្វើឡើងពីម្សៅនំដែលមានគុណភាពខ្ពស់ អាចធ្វើឲ្យនំស្រួយជក់មាត់ រួមផ្សំជាមួយ នឹងគ្រឿងផ្សំធម្មជាតិនៅក្នុងស្រុកផងដែរ ។

មិនថាកូននំក្រូសង់ស្លឹកតើយ ឬនំផ្សេងៗទេ សុទ្ធតែធ្វើ ១ថ្ងៃសម្រាប់លក់ ១ថ្ងៃប៉ុណ្ណោះ មានន័យថា នំបានចេញពីឡ ច្រើនដងក្នុងមួយថ្ងៃ ដើម្បីរក្សាគុណភាព រសជាតិ និងកម្តៅនំ មិនឲ្យខូចឈ្មោះហាងឡើយ ។

គួរបញ្ជាក់ផងដែរថា ក្រៅពីកូននំក្រូសង់ស្លឹកតើយ លូណា ក៏មាននំដែលទទួលប្រជាប្រិយភាពផ្សេងដូចជា នំប៉័ងទឹកដោះ នំប៉័ងដំឡូងពណ៌ស្វាយ កូនក្រូសង់អមតៈ ដែលមានរសជាតិ និងក្លិនប្លែកៗពីគ្នា។ មិនត្រឹមតែមានលក់ប្រភេទនំដែលមានរូបរាង និងរសជាតិប្លែកពីគេទេ នៅលូណា ក៏មានលក់កាហ្វេ និងម្ហូបអាហារជាច្រើនប្រភេទ ដែលមានរសជាតិឆ្ងាញ់ ព្រមទាំងមានអនាម័យខ្ពស់ផងដែរ។

ចាប់អារម្មណ៍ចង់ស្គាល់ជាតិ កូននំក្រូសង់ស្លឹកតើយ ឬអត់?

ចង់ភ្លក់នូវរសជាតិ ដែលមានតែមួយគ្មានពីរនេះ អាចអាចទាក់ទង​កុម្ម៉ង់បាន​តាមរយៈលេខ 069 555 815 ឬ អាចអញ្ជើញមកញ៉ាំនៅហាងលូណាផ្ទាល់ ទាំង ២សាខាដែលមានទីតាំងស្ថិតនៅ ៖

  • សាខាទួលគោក ៖ ស្ថិតនៅ អាគាររង្វង់មូលទួលគោក ផ្លូវ ២៨៩ ។​ លេខទូរស័ព្ទ ​069 555 815
  • សាខាទួលសង្កែ ៖ ស្ថិតនៅលើផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ក្នុងការ៉ាស់សាំងរបស់តេលាទួលសង្កែ ឬអាចកុម្ម៉ង់មុនបានតាមរយៈទូរស័ព្ទ 098 916 777

សម្រាប់ព័ត៌មានបន្ថែម ៖

សុភារម្យ

មតិយោបល់
អត្ថបទថ្មី