• 2020-10-11 06:16:22
  • សេដ្ឋកិច្ច

ភ្លក់​អត់​? ទឹក​ដោះ​គោ​សុទ្ធ​គិរី​សួគ៌​ ចែក​ឲ្យ​ភ្លក់​ Free នៅ​​​​ផ្សារ​ឡាក់​គី​ ២២ទីតាំង​

  • 2020-10-11 06:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី​ ៥ តុលា ដល់​ថ្ងៃ​ទី​ ២២​ វិច្ឆិកា ឆ្នាំ២០២០នេះ​ នឹង​មានកម្មវិធី​ភ្លក់​រស់ជាតិទឹកដោះគោសុទ្ធ​គិរីសួគ៌ ដោយ​ឥត​គិត​ថ្លៃ​ នៅ​តាម​ទី​តាំង​ទាំង​២២​ សាខា​ របស់​ផ្សារ​ទំនើប​ ឡាក់​គី​ ក្នុងរាជធានីភ្នំពេញ។

ជាមួយ​នឹង​ការ​បង្កើត​កម្មវិធី​ភ្លក់​រសជាតិ​នៅ​ផ្សារទំនើបឡាក់គីនេះផងដែរ កសិដ្ឋាន​គិរីសួគ៌ ក៏បានថ្លែងអំណរគុណដែល​បងប្អូន​ ដែលបាន​ឆ្លើយតប​យ៉ាង​លើសលប់​អំឡុង​ពេល​ចេញ​លក់​សាកល្បង​នៃទឹកដោះគោសុទ្ធ​គិរីសួគ៌​នាពេល​កន្លងមក។ ក្រុមហ៊ុន​ពិតជា​មានសេចក្ដី​​រំភើប​ចំពោះ​គ្រប់​មតិ​យោបល់​ក្នុង​ន័យស្ថាបនា ក៏ដូចជា​ការ​ជម្រុញទឹកចិត្ត​ជា​ហូរហែ។

ដោយសារតែការគាំទ្រ​ដ៏ច្រើនលើសលប់នេះផងដែរ ​កសិដ្ឋាន​នឹង​ឈាន​ទៅដល់​ផលិតកម្ម ១០០% នាពេលឆាប់ៗ ហើយ​នឹង​បន្ត​ចែកចាយ​ទឹកដោះគោសុទ្ធគិរីសួគ៌ ឲ្យ​ដល់​ក្បែរ​ផ្ទះ​លោកអ្នក​ក្នុង​ពេល​ដ៏ខ្លីខាងមុខ។

សម្រាប់​ចុង​សប្ដាហ៍នេះ អ្នក​អាចទៅ​ភ្លក់ទឹកដោះគោសុទ្ធគិរីសួគ៌ នៅ​ផ្សារទំនើប​ឡាក់គីព្រះសីហនុ ឡាក់គីសូរិយា និងឡាក់គី Rose Garden។ ចំណែក​ចាប់ពីសប្ដាហ៍​ក្រោយៗទៅ នៅរៀងរាល់ចុងសប្ដាហ៍ នឹងមានកម្មវិធីភ្លក់ទឹកដោះគោសុទ្ធគិរីសួគ៌​ នៅតាមផ្សារទំនើប​ឡាក់គីសាខាផ្សេងៗទៀតដូចគ្នា។ សម្រាប់​ព័ត៌មាន​បន្ថែមពីកម្មវិធីនេះ ប្រិយមិត្ត​អាចសាកសួរបាន តាមរយៈផេកហ្វេសប៊ុក Kirisu Farm

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ក្រុមហ៊ុន​បាន​ចេញ​ប្រូម៉ូសិន​យ៉ាង​ពិសេស​ គឺ​រាល់​ការ​ទិញ​ទឹក​ដោះ​គោ​សុទ្ធ​គិរី​សួគ៌​ មិន​ថា​ចំណុះ​ ២​លីត្រ​ ឬ​ ៨៣០​មី​លី​លីត្រ​ នឹង​ទទួល​បាន​ការ​បន្ថែម​យ៉ាអួគិរីសួគ៌ ដោយ​ឥត​គិត​ថ្លៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ដើម្បី​រក្សា​គុណភាព​ទឹក​ដោះ​គោ​ស្រស់​ ឲ្យ​នៅ​មាន​រស​ជាតិ​ឆ្ងាញ់​ និង​មាន​ជី​វ​ជាតិ​ពេញ​លេញ​ អ្នក​គួរ​តែ​ទុក​ដាក់​ទឹក​ដោះ​គោ​ស្រស់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដូច​ជា​ ជ្រើស​រើស​ដប​ដែល​ត្រជាក់​បំផុត​នៅ​ពេល​ដែល​ទិញ​នៅ​ផ្សារ​ទំនើប​នានា​, មើល​ថ្ងៃ​ផុត​កំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ​, យក​ដាក់​ចូល​ទូ​ទឹក​កក​ដែល​មាន​សីតុណ្ហភាព​ ៤​អង្សា​សេ​, ដាក់​ផ្នែក​ខាង​ក្រោម​នៃ​ទូ​ទឹក​កក​ កន្លែង​ដែល​ត្រជាក់​ជាង​គេ​ (តែ​មិន​មែន​ជា​កន្លែង​កក​ ឬ​ទ្វារ​ទូ​ទឹក​កក​) ភ្លាម​ពេល​មក​ដល់​ផ្ទះ​, និង​មិន​ត្រូវ​ទុក​ចោល​ក្រៅ​ទូ​ទឹក​កក​លើស​ពី​២​ម៉ោង​ទេ​។

គួរ​ដឹង​ផង​ដែរ​ថា​ ទឹក​ដោះ​គោ​សុទ្ធ​ និង​យ៉ាអួ​គិរី​សួគ៌​ ផលិត​ចេញ​ពី​កសិដ្ឋាន​គិរី​សួគ៌​ ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ ៣០០​ហិច​តា​ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ ខេត្ត​តាកែវ​។ កសិដ្ឋាន​ បាន​នាំ​ចូល​ប្រភេទ​គោ​យក​ទឹក​ដោះ​ល្អ​បំផុត​ពី​ប្រទេស​អូស្រ្ដាលី​ និង​បាន​ប្រើ​ប្រាស់​បច្ចេក​ទេស​ទំនើប​ចុង​ក្រោយ​បំផុត​ រួម​នឹង​អ្នក​ជំនាញ​ពី​អ៊ីស្រាអែល​ ដែល​ជា​ប្រទេស​ជំនាញ​ខាង​ផលិត​ទឹក​ដោះ​គោ​ ដើម្បី​ធានា​បាន​នូវ​រស​ជាតិ​ គុណ​ភាព​ និង​ទំនុក​ចិត្ត​ពី​អ្នក​ទទួល​ទាន​។

គិត​មកទល់ពេលនេះ ទឹកដោះគោសុទ្ធគិរីសួគ៌ មានលក់​នៅផ្សារម៉ាក្រូ, ផ្សារឡាក់គី, ផ្សារបាយ័នទួលគោក ផ្សារបាយ័ន​ ៧មករា ផ្សារបាយ័នជ្រោយចង្វារ, ផ្សារស៊ូភើស្ដ័រភ្នំពេញថ្មី, ផ្សារអរុណា, ផ្សារហ៊្វែផ្ល័ស (គ្រប់សាខា) និងផ្សារ NC។ ក្រុមហ៊ុននឹងបន្តពង្រីក​ការលក់​ជា​បន្ត​បន្ទាប់ទៀត។ ដើម្បីតាមដាន​រាល់​ព័ត៌មាន​ពីការលក់ ក៏ដូចជា​ព័ត៌មាន​ផ្សេងៗទៀតពី​កសិដ្ឋានគីរីសួគ៌ សូមចុច Like ទំព័រ​ហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ

មតិយោបល់
អត្ថបទពេញនិយម